Category - Feature Story

កិច្ចពិភាក្សាក្រុមនិស្សិតស្ម័គ្រចិត្តលើមុខវិជ្ជាជំនាញ

Seven students who will be  volunteering with Peace Corps/Photo by: Colin Meyn

Seven students who will be volunteering with Peace Corps/Photo by: Colin Meyn

ដោយមើលឃើញថាការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិងការជ្រើសរើសមុខជំនាញនៅ​តាម

មហាវិទ្យាល័យ គឺជាឧបសគ្គមួយដែលបានចោទឡើងចំពោះសិស្សទី១២​ ទើប​ក្រុមនិស្សិតស្ម័គ្រចិត្តមកពីCambodian Peace Corp នឹងរៀបចំធ្វើពិពណ៌ការសិក្សា នៅក្រុងសួង ខេត្តកំពង់ចាម ដើម្បីណែនាំដល់សិស្សានុសិស្ស ឱ្យមានបទពិសោធន៏ ក៏ដូចជាចំនេះដឹងខ្លះ​ក្នុងការជ្រើសរើសមុខវិជ្ជា។ ទស្សនាវដ្តីLiftបានចុះទៅធ្វើការពិភាក្សានិងសាកសួរ​ក្រុមនិស្សិត​ស្ម័គ្រចិត្តទាំងអស់នោះ ដើម្បីចង់ដឹងពីបទពិសោធរបស់ពួកគេ និងថាតើពួកគេនឹងនាំ​យកបទ​ពិសោធ​ព្រមទាំងគំនិតល្អៗអ្វីខ្លះទៅចែករំលែកដល់សិស្សនៅក្រុងសួង ខេត្តកំពង់ចាម។

នៅពេលដែលជីវភាពគ្រួសារ សមត្ថភាពផ្ទាល់ខ្លួន និងការអនុញ្ញាតពីគ្រួសារលែងជាបញ្ហា មានន័យថាសិស្សានុសិស្សអាចមកបន្តការសិក្សានៅមហាវិទ្យាល័យបានហើយ តែទោះជា​យ៉ាងនេះមែន ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជានិងសាលាដើម្បីបន្តការសិក្សាថ្នាក់​ឧត្តមសិក្សា​គឺជាដំណាក់កាលលំបាកមួយសម្រាប់ពួកគេ។

នាក់ ភក្ដី សព្វថ្ងៃជានិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ផ្នែកភាសាអង់គ្លេស នៅវិទ្យាស្ថានភាសា​បរទេស បានលើកឡើងថាសិស្សភាគច្រើនមានការលំបាកក្នុងការជ្រើសរើសមុខវិជ្ជា​និងសាលា​ដើម្បីរៀនបន្តដោយមូលហេតុថាពួកគេទទួលបានពត៌មានមិនគ្រប់គ្រាន់អំពីមុខវិជ្ជានីមួយៗ និងពត៌មានពីសាលាដែលបង្រៀនមុខវិជ្ជាទាំងនោះផងដែរ។

ដោយមានស្រុកកំណើតនៅ​ ឯក្រុងព្រះសីហនុ ភក្តីបានរម្លឹកឡើងវិញថាកាលពីខ្លួន​នៅរៀនថ្នាក់​ទី១២ គេក៏មិនបានទទួលពត៌មានគ្រប់គ្រាន់ពីមុខវិជ្ជានិងសកលវិទ្យាល័យនៅទីក្រុងភ្នំពេញទេ បើទោះបីជាមានការចុះទៅផ្សព្វផ្សាយខ្លះៗក៏ដោយ។ តាមរយៈការនិយាយប្រាប់ពីមិត្តភក្តិ ភក្តីបានសម្រេចចិត្តរៀនផ្នែកសំណង់ស៊ីវិលនៅសកលវិទ្យាល័យន័រតុន ដោយពេលនោះគេ​នៅតែ​មិនទាន់ដឹងថាខ្លួនឯងស្រលាញ់មុខវិជ្ជាអ្វីច្បាស់លាស់នោះឡើយ។ ភក្តីបន្តថា “បន្ទាប់ពី​ការ​សិក្សាមួយឆ្នាំខ្ញុំក៏ស្វែងយល់ថាមុខវិជ្ជាដែលខ្លួនឯងចូលចិត្តគឺភាសាអង់គ្លេស ដូច្នេះខ្ញុំក៏​សម្រេចចិត្តបោះបង់ចោលមុខវិជ្ជាសំណង់ស៊ីវិលចោល ហើយអ្វីដែលខ្ញុំខាតគឺពេលវេលា​មួយ​ឆ្នាំរៀនមុខវិជ្ជាដែលខ្លួនមិនពេញចិត្ត”។

រឿងរ៉ាវចំពោះ ឈឹមសុធារិទ្ធិ ក៏មិនខុសគ្នាពីភក្តីប៉ុន្មានដែរ។ បច្ចុប្បន្នសុធារិទ្ធកំពុង​សិក្សាពីរ​មុខវិជ្ជាគឺមុខវិជ្ជាអក្សរសាស្រ្តអង់គ្លេសនៅIFL និងវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកល​វិទ្យាល័យ​បៀលប្រាយ។ ថ្វីត្បិតតែសុធារិទ្ធជ្រើសរើសមុខវិជ្ជាទាំងពីរដោយការស្រលាញ់ពេញចិត្តពិតមែន តែនៅពេលដែលរើស គេក៏មិនបានដឹងថាតើមុខវិជ្ជាទាំងពីររៀនពីអ្វីខ្លះ ហើយឱកាសការងារ​យ៉ាងម៉េចនោះក៏មិនដឹងដែរ។

ដោយសារតែពត៌មានទាក់ទងនឹងការសិក្សាមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយ សិស្សភាគច្រើន​សម្រេចជ្រើសយកមុខវិជ្ជាសិក្សាទៅតាមការដែលពួកគេគិតថាតើមុខវិជ្ជានោះពេញនិយមឫក៏អត់។

មានមតិជាច្រើនយល់ខុសៗគ្នាអំពីមុខវិជ្ជាដែលកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា តួយ៉ាង​ភក្តីបានឱ្យដឹងថានៅក្នុងខេត្តរបស់គេផ្នែកវិទ្យាសាស្រ្តកុំព្យូរទ័រនិង ផ្នែកគ្រប់គ្រង ជាមុខវិជ្ជាពេញនិយមជាងគេព្រោះវានៅតែអាចឈរជើងបានខណៈពេលដែលមុខវិទ្យាមួយ​ចំនួនទៀតត្រូវបានបិទដោយខ្វះសិស្សរៀន។

ចំណែកឯនៅទីក្រុងភ្នំពេញ ភក្តី​យល់ថាមុខវិជ្ជាគណនេយ្យ ជាមុខវិជ្ជាដែលទទួលបាន​ការពេញនិយមជាពិសេសពីសំណាក់សិស្សស្រីៗ ដោយមូលហេតុថាពួកគេសម្លឹង​មើលឃើញមុខវិជ្ជានេះអាចផ្តល់ការងារឱ្យពួកគេបានស្រួលនៅពេលដែលពួកគេបញ្ចប់ការសិក្សា។

ចំនែកនិស្សិតម៉ាត់ សារី សព្វថ្ងៃជានិស្សិតឆ្នាំទី១ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ​សេដ្ឋកិច្ចវិញយល់ថាផ្នែកសំណង់​ ទទួលបានការនិយមច្រើនព្រោះសិស្សភាគច្រើន​យល់ថាប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះការសាងសង់នឹងត្រូវបាន​ធ្វើឡើងជាបន្តបន្ទាប់ដូចជាផ្ទះធំៗ ផ្លូវថ្នល់ ស្ពានជាដើម។ តែបើតាមគំនិតរបស់សុធារិទ្ធិវិញ ផ្នែកធនាគារក៏ជាមុខវិជ្ជាដែលទទួលបានការពេញនិយមដែរ ព្រោះនៅក្នុងប្រទេសកម្ពុជា​មានធនាគារជាច្រើនទាំងធនាគារជាតិនិងធនាគារអន្តរជាតិ ហេតុនេះហើយនិស្សិតភាគច្រើនគិត​ថានឹងងាយស្រួលមានការងារធ្វើនៅពេលដែលបញ្ចប់ការសិក្សាផ្នែកធនាគារ។

រីឯភោគ ផល្លីគុល សព្វថ្ងៃជានិស្សិតឆ្នាំទី៤ផ្នែកច្បាប់នៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បែរជាយល់ថាផ្នែកអក្សរសាស្រ្តអង់គ្លេសជាមុខវិជ្ជាពេញនិយម ព្រោះនាងសង្កេតឃើញថានិស្សិតភាគច្រើនចាប់យកមុខវិជ្ជាអក្សរសាស្រ្តអង់គ្លេសទន្ទឹមគ្នានឹងមុខជំនាញមួយទៀត ដោយក្តីរំពឹងថាភាសាអង់គ្លេសជាស្ពានជួយឱ្យការសិក្សាមុខជំនាញមួយទៀតរបស់គេឆ្ពោះទៅមុខល្អ ព្រោះសម័យនេះឯកសារភាគច្រើនត្រូវបានគេសរសេរឡើងជាភាសាអង់គ្លេស។

តាមពិតទៅមុខវិជ្ជាអ្វីក៏ដោយ សុទ្ធតែល្អដូចៗគ្នាហើយអាចឱ្យមនុស្សរកប្រាក់ចំនូលបានច្រើន​ដូចគ្នាប្រសិនបើពួកគេចេះមុខវិជ្ជានោះច្បាស់លាស់ដូចពាក្យមួយឃ្លាពោលថា”មិនមែនមនុស្សខ្វះការងារធ្វើទេ គឺមានតែការងារទេដែលខ្វះមនុស្សទៅធ្វើ”។ ឈឹម សុធារិទ្ធ ប្រាប់ថាតាមបទពិសោធដែលគាត់ធ្លាប់ជួបជាមួយអ្នកជ្រើសរើសបុគ្គលិកនិងអ្នកស្វែងរកការងារធ្វើ គាត់សង្កេតឃើញភាពខុសប្លែកគ្នាដោយ អ្នកស្វែងរកការងារនិយាយថាពិបាកស្វែងរកការងារ តែអ្នកជ្រើសរើសបុគ្គលិកនិយាយថាពិបាកជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពមកធ្វើការ។ សុធារិទ្ធបន្តថានេះគឺមកពីនិស្សិតមួយចំនួន ពួកគាត់រៀនដោយការមិនចូលចិត្តឫមិនដឹងថាតើពួកគេកំពុងតែរៀនអំពីអ្វីទាល់តែសោះ។

ការរើសមុខវិជ្ជាមួយឱ្យត្រឹមត្រូវ មានន័យថាបុគ្គលខ្លួនឯងយ៉ាងហោចណាស់ត្រូវតែមានការស្រលាញ់ពេញចិត្ត ចុះបើការរើសដោយខ្លួនឯងមិនពេញចិត្តនឹងមានអ្វីកើតឡើង?

នូវ គីមហៀក មកពីខេត្តកំពង់ចាម ជានិស្សិតឆ្នាំទីមួយផ្នែកធនាគារ នៅវិទ្យាស្ថាន សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថាផ្នែកសេដ្ឋកិច្ចមិនមែនជាមុខវិជ្ជាដែលនាងពេញចិត្តនោះទេ ហេតុនេះហើយទើបបណ្តាលឱ្យនាងចាប់យកមុខវិជ្ជាមួយទៀតគឺផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ​បញ្ញាសាស្រ្ត។ គីមហៀកថ្លែងថាសព្វថ្ងៃខ្ញុំរៀនពីរមុខ ដោយមុខវិជ្ជាសេដ្ឋកិច្ចជាមុខវិជ្ជា ដែលឪពុកម្តាយនិងបងប្អូនខ្ញុំស្រលាញ់ ឯមុខវិជ្ជាខាងទំនាក់ទំនងអន្តរជាតិទើបជាអ្វីដែលខ្ញុំស្រលាញ់។

ឈឹម សុធារិទ្ធបានលើកឡើងថាសិស្សមួយចំនួនមិនបានជ្រើសរើសរៀន​មុខវិជ្ជាផ្នែកកសិកម្មឡើយ ដោយពួកគេមិនបានគិតដល់ថាសេដ្ឋកិច្ចនៃប្រទេសកម្ពុជា១ផ្នែកធំគឺពឹងផ្អែកលើវិស័យកសិកម្ម។

ឈឹម សុធារិទ្ធ​ បន្តទៀតថាអ្នកមួយចំនួនយល់ខុសថាការរៀនកសិកម្មពេលចប់គ្មានអាច​ធ្វើអ្វីបានក្រៅពីធ្វើស្រែ តែតាមពិតពួកគេអាចមានលទ្ធភាពច្រើនក្នុងការជួយដល់ខ្លួនគេនិងសហគមន៍៕

Written by: Dara Saoyuth and Koam Tivea

This article was published on Lift, Issue 22, June 9, 2010

Water and Energy for The Poor

Villagers are using thier new water pump

Villagers are using thier new water pump/ Photo provided by: CRDT

Many Cambodians rely on the forest and fisheries of Cambodia for their livelihoods, but oftentimes their activities are harmful to the environment. The Cambodia Rural Development team (CRDT) is one of a number of organisations trying to halt deforestation and the destruction of natural resources. What makes CRDT different from other groups is that it was created by four university graduates from different provinces and backgrounds who share the same concerns about environmental problems.

CRDT was established in 2001 by Or Channy, Hean Pheap, Hang Vong and Sun Mao, who were seniors in the rural development department at Maharashi Vedic University. CRDT’s first project was launched in Kampong Cham province, where they built five water pumps and 15 biodigesters.

Hean Pheap said the idea of establishing this organisation came during a visit to Or Channy’s house in Kampong Cham when they saw that villagers were having problems finding firewood to cook and water to drink. “People in Channy’s village had to go 30 kilometers from their homes to find firewood for cooking and clean water to use in thier daily lives,” said Hean Pheap. “I knew how to make biogas cookers and water pumps. We talked together and decided to solve water and firewood shortage problem for the villagers,” he proudly explained.

CRDT’s vision is for “a Cambodia free of poverty and environmental degradation,” and to achieve this vision its mission is “to improve food security, incomes and living standards of subsistence rural communities while supporting environmental conservation throughout Cambodia.

Written by: Dara Saoyuth

This article was published on Lift, Issue 21, June 2, 2010

ការចិញ្ចឹមគោយកទឹកដោះរបស់អ្នកភូមិកោះក្របី

លោកពូវ៉ន វ៉ាត និងគោរបស់គាត់

លោកពូវ៉ន វ៉ាត និងគោរបស់គាត់

តាំងពីសម័យមុនមក ប្រជាពលរដ្ឋខ្មែរធ្លាប់តែចិញ្ចឹមគោគ្រាន់តែដើម្បីបម្រើក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមមាន​ការប្រើជាកម្លាំងអូសទាញ ធ្វើជាយាន្តជំនិះ និងចិញ្ចឹមយកសាច់បរិភោគតែប៉ុណ្ណោះ។ ដោយឡែកពួកគេបានចាប់ផ្តើមយល់ឃើញពីផលប្រយោជន៍ដ៏សំខាន់មួយទៀតរបស់សត្វនេះ​គឺការចិញ្ចឹមដើម្បីយកទឹកដោះ។

នៅក្នុងឆ្នាំ១៩៩៩អ្នកភូមិជាច្រើនគ្រួសារក្នុងភូមិកោះក្របី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល បានចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមគោយកទឹកដោះបន្ទាប់ពីមានការផ្តល់ជា​យោបល់និងជួយឱបត្ថម្ភទាំងផ្នែកបច្ចេកទេសទាំងសម្ភារៈមួយចំនួនពីសំណាក់ក្រុមហ៊ុនណេស្លេNestlé។ ហើយមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏យល់ព្រមទទួលទិញយកទាំងអស់នូវទឹក​ដោះគោដែលអ្នកស្រុកផលិតបានទៀតផង។ ជាចៃដន្យនៅក្នុងឆ្នាំ២០០០ គ្រោះទឹកជំនន់​បានកើតមានឡើងនៅក្នុងភូមិកោះក្របីបណ្តាលឱ្យគោរបស់អ្នកស្រុកឈឺនិងស្លាប់អស់ជាច្រើនក្បាល ទើបជាលទ្ធផលអ្នកភូមិមួយចំនួនធំអស់សង្ឃឹមក្នុងការប្រកប​របរនេះ ហើយក៏ប្តូរទៅប្រកប​របរអ្វីផ្សេងៗទៀត។

លោកវ៉ន វ៉ាត ជាអ្នកស្រុកកោះក្របីដែលនៅតែបន្តប្រកបរបរចិញ្ចឹមគោយកទឹកដោះរហូត​មកទល់នឹងពេលបច្ចុប្បន្នបានឱ្យដឹងថាគាត់ជាមនុស្សម្នាក់ដែលបានចាប់យកការចិញ្ចឹមគោយក​ទឹកដោះជាលើកដំបូងកាលពីឆ្នាំ១៩៩៩ដែរហើយក៏ភ្លក់នូវរសជាតិខាតបង់ដូចគ្នា តែដោយសារ​តែការមិនចុះញ៉មការបរាជ័យទើបសព្វថ្ងៃគាត់មានគោ៣ក្បាលអាចយកទឹកដោះបាន​ហើយវា​ទាំង៣ផ្តល់ទឹកដោះយ៉ាងហោចណាស់១៥លីត្រក្នុងមួយថ្ងៃដែលធ្វើឱ្យគាត់អាចរកប្រាក់​ចំណូល​បានជាមធ្យម៤ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកវ៉ាត យល់ថាសម្រាប់គាត់ការចិញ្ចឹមគោ​មិនមែនជារឿងលំបាកអ្វីណាស់ណាទេ ព្រោះការងារត្រូវធ្វើគឺគ្រាន់តែកាត់ស្មៅឱ្យវាស៊ី ធ្វើការសម្អាត និងមើលថែទាំសុខភាពរបស់វាតែប៉ុណ្ណោះ។ ដើម្បីការពារគោពីជម្ងឺនានា លោកវ៉ាតបានចាក់វ៉ាក់សាំងឱ្យគោរបស់គាត់រៀងរាល់៦ខែម្តង។ រីឯការយកទឹកដោះ​ក៏មិនជាពិបាកដែរ គាត់តែងតែធ្វើការសម្អាតគោឱ្យបានស្អាតមុនពេលយក ជូតដោះរបស់វាដោយកន្សែងពោះគោ រួចប្រើដៃទាំងពីររឹតតែប៉ុណ្ណោះបានហើយ។

ជារៀងរាល់ព្រឹក នៅម៉ោងប្រហែង៦កន្លះលោកវ៉ាតចាប់ផ្តើមចេញដំណើរពីផ្ទះ ដោយយកទឹក​ដោះ​គោស្រស់ដែលទទួលបានពីគោគាត់ យកទៅដាក់ឱ្យម៉ូយដែលទទួលលក់បន្តនៅម្តុំចំការមន ក្នុងរាជធានីភ្នំពេញ។ នៅម៉ោងប្រហែល៨ព្រឹកលោកនឹងត្រឡប់មកដល់ផ្ទះវិញ ចាប់ផ្តើមយកគោ​របស់គាត់ទៅឱ្យស៊ីស្មៅនៅចម្ការខាងក្រោយផ្ទះ លុះដល់ពេលថ្ងៃត្រង់ទើបយកគោទាំងនោះ​មកបញ្ចូលក្នុងក្រោលវិញ ដោយមូលហេតុថាក្នុងចំណោមគោទាំងបីរបស់គាត់មាន២ក្បាលជា ពូជគោសុទ្ធ១០០{0a5c1eeb84ccc7c2d601964b33dd4fc73dc6a68f91616e3e53041e90b1033ab3}ហើយវា​មិនធន់នឹងកម្តៅថ្ងៃដូចជាគោក្នុងស្រុកធម្មតាទេ។ លោកបានឱ្យដឹងថាគោទាំង២ក្បាល​នេះគឺលោកទិញមកពីប្រទេសថៃជាពូជគោចិញ្ចឹម​សម្រាប់យក​ទឹកដោះតែប៉ុណ្ណោះ។ ១ក្បាលទៀតគឺគ្រាន់តែជាគោក្នុងស្រុកធម្មតា​តែវាក៏អាចយកទឹកដោះបានដូចគ្នាគ្រាន់​តែថាវាមិនសូវជាបានច្រើនដូចជាគោពីរក្បាលខាងលើ។

លោកកែវ ស៊ុន អាយុ៦៨ឆ្នាំ ធ្លាប់ធ្វើជាបុគ្គលិកក្រុមហ៊ុនណេស្លេ(Nestlé)ពីអតីតកាល ប៉ុន្តែសព្វថ្ងៃគាត់ប្រកបរបរជាអ្នកទទួលទិញទឹកដោះគោស្រស់ដើម្បីលក់បន្តនិងបោះដុំ​នៅតាម​ភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។គេអាចដឹងបានថានៅផ្ទះរបស់គាត់មានលក់ទឹកដោះគោ ស្រស់តាមរយៈផ្លាកយីហោដែលចងភ្ជាប់ទៅនឹងរបងផ្ទះរបស់គាត់ ព្រោះនៅលើបន្ទះក្តារ​ប្រវែងជិតមួយម៉ែត្រនេះមានប្រយោគពីរឃ្លាមានន័យដូចគ្នាតែសរសេរជាពីរភាសាដោយភាសាខ្មែរ​សរសេរថា”ទីនេះមានលក់ទឹកដោះគោឆៅស្រស់ៗ” និងជាភាសាអង់គ្លេសសរសេរថា “RAWFRESH MILK SOLD HERE”។ បើតាមសំដីលោកកែវ ស៊ុន ក្នុងមួយថ្ងៃគាត់អាច​លក់ទឹកដោះគោបានប្រហែលជា៥០លីត្របើរាប់បញ្ចូលទាំងការលក់រាយជាដប ទាំងការបោះដុំនៅតាមភោជនីយដ្ឋានផ្សេងៗ។លោកកែវ ស៊ុនពន្យល់ពីការពេញនិយម​ផឹកទឹកដោះគោស្រស់ថាដោយសារតែវាមានជាតិប្រូតេអ៊ីនខ្ពស់ដែលជាជំនួយដល់ការលូតលាស់ឆ្អឹង ហើយប្រសិនបើយើងប្រើទឹកដោះគោស្រស់សម្រាប់ដាក់លាយក្នុងម្ហូបមួយចំនួនដូចជាសម្លការី​ជាដើមនោះវាពិតជាជួយបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់ទ្វេដង។

ដោយសម្លឹងមើលឃើញថាតម្រូវការទឹកគោស្រស់មានការកើនឡើងច្រើនតែប្រជាជនយើង​មិនមានលទ្ធភាពផលិតឱ្យបានគ្រប់គ្រាន់តាមតម្រូវការ លោកវ៉ន វ៉ាតផងដែរក៏បានផ្តួច​ផ្តើមបង្កើតជាសមាគមមួយក្នុងឆ្នាំ២០០៦ដោយមានឈ្មោះថា”សមាគមចិញ្ចឹមគោ​ទឹកដោះកម្ពុជា” ដោយបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃ ហើយលោកមានតួនាទី​ជាប្រធាននៅក្នុងសមាគមន៍នេះ។ រហូតមកទល់នឹងពេលនេះមានគ្រួសារចំនួន១៣បាន

ក្លាយទៅជាសមាជិករបស់សមាគម ហើយក៏បានទទួលផលប្រយោជន៍ពីសមាគម​តាមទម្រង់ជាការចែករំលែកនូវបទពិសោធន៍និងប្រឹក្សារាល់បញ្ហាផ្សេងៗជាពិសេសក្នុង​ករណីគោរបស់ពួកគេមានជម្ងឺជាដើម។ លោកវ៉ាតក៏បានទាក់ទងខាងអង្គការផ្សេងៗ​ជាច្រើនទាំងក្នុងនិងក្រៅស្រុកដើម្បីសុំឱ្យពួកគេជួយជាទុនក្នុងការពង្រីកសមាគម និងជួយខាងផ្នែកបច្ចេកទេសបន្ថែមទៀតតាមរយៈការបញ្ជូនអ្នកជំនាញមកបង្ហាត់បង្រៀន​សមាជិកក្នុងសមាគមពីវិធីសាស្រ្តថ្មីៗក្នុងការចិញ្ចឹមឱ្យបានទិន្នផលខ្ពស់និងគុណភាពល្អ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ មានអង្គការមកពីប្រទេសជប៉ុនមួយឈ្មោះថាចៃកា(JICA) ដែលកំពុងតែចុះទៅដល់ខាងសមាគមផ្ទាល់ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើកំណត់ហេតុ រួចពួកគេនឹងសម្រេចបញ្ជូនអ្នកឯកទេសរបស់គេទៅចុះជួយផ្ទាល់ដល់អ្នកភូមិក្នុងការចិញ្ចឹមគោ​យកទឹកដោះនេះ។

លោកវ៉ាតមានប្រសាសន៍ថាតាមការសង្កេតផ្ទាល់របស់គាត់ គាត់ឃើញថាជីវភាព​របស់សមាជិក​ក្នុងសមាគមគាត់ មានសភាពធូរធារជាងមុនច្រើនបើធៀបទៅនឹងពេលដែលពួកគេ​មិនទាន់​ចាប់យករបរចិញ្ចឹមគោយកទឹកដោះនេះ ហេតុនេះលោកសង្ឃឹមថាទៅអនាគតសមាគមរបស់​លោកនឹងរីកធំធាត់ឡើងហើយនឹងទទួលបានសមាជិកច្រើនបន្ថែមទៀត។

លោកពូកែវ ស៊ុនបង្ហាញផ្លាកយីហោគាត់

លោកពូកែវ ស៊ុនបង្ហាញផ្លាកយីហោគាត់

Written by: Dara Saoyuth

Written date: 04/05/2010

This article was written for our class assignment

កប៉ាល់ធំដំបូងដែលផលិតនៅកម្ពុជា

Cambodian First Ship

"Mekong Khmer" ship/Photo: Dara saoyuth

ដែករាប់សិបសន្លឹកត្រូវបានគេផ្សារភ្ជាប់គ្នា ដើម្បីធ្វើឱ្យគ្រោងដែកដ៏ធំមួយអាចផុសឡើងនៅលើផ្ទៃទឹកនៃដងទន្លេមេគង្គ។ នេះជាគ្រោងកប៉ាល់ធំជាងគេទី១នៅក្នុងប្រទេសកម្ពុជា ដែលគេចំណាយកម្លាំងនិងពេលសាងសង់អស់ជិត២ឆ្នាំមកហើយ។

ជាអនិកជនខ្មែរម្នាក់រស់នៅប្រទេសបារាំង លោក អ៊ុយ អ៊ាងហេង បានផ្តួចផ្តើមគំនិតបង្កើតជាកប៉ាល់នេះឡើងដោយមានការប្រឹក្សាយោបល់ ពីស្ថាបត្យករខ្មែរនិងបរទេសជាច្រើនរូប រួចក៏រើសយកថ្ងៃទី១១ខែមេសាឆ្នាំ២០០៨ជាថ្ងៃចាប់ដំណើរការសាងសង់។ ក្នុងរយៈពេលមួយឆ្នាំជាងនេះ គ្រោងកប៉ាល់របស់លោកសម្រេចបាន៩០{0a5c1eeb84ccc7c2d601964b33dd4fc73dc6a68f91616e3e53041e90b1033ab3}ហើយ គឺនៅតែធ្វើការសម្អាតនិងបំពាក់សម្ភារៈតែប៉ុណ្ណោះ។

កប៉ាល់នេះមានឈ្មោះ “មេគង្គខ្មែរ” មានបណ្តោយជាង៩០ម ទទឹង១៧ម កំពស់ប្រហែល២០មដោយមានប្រាំជាន់ ជម្រៅចុះក្រោមទឹកជាង២ម និងមានទំងន់ជាង៤ពាន់តោន។ មេគង្គខ្មែរ ប្រើប្រាស់ម៉ាស៊ីនចំនួន២ដើម្បីអាចធ្វើការចល័តបាន ដោយម៉ាស៊ីននីមួយៗមានកំលាំង១០០០សេះ។ ផ្ទៃខាងក្រោមកប៉ាល់មានពណ៌ខៀវ ឯផ្ទៃខាងលើត្រូវបានលាបពណ៌សដើម្បីជាសោភណ្ឌភាព។

ទាក់ទងនឹងឈ្មោះ“មេគង្គខ្មែរ” លោកជឺ ហៃ ពន្យល់ពីមូលហេតុនៃការកំណត់យកឈ្មោះនេះថា ជនបរទេសភាគច្រើនបានដឹងបានយល់ពីទន្លេមេគង្គដូច្នេះពួកគេនឹងមានការចាប់អារម្មណ៍មកលើកប៉ាល់របស់លោក រីឯពាក្យ”ខ្មែរ” នៅពីខាងក្រោយគឺចង់សំដៅទៅលើការដែលកប៉ាល់នេះត្រួវបានយើងផលិតនៅប្រទេសខ្មែរ ដោយកូនខ្មែរ ហើយក៏ជារបស់ខ្មែរ ដោយមិនមានការចម្លងរូបរាងឫបែបបទចេញពីកប៉ាល់បរទេសណាមួយនោះឡើយ។

លោក ជឺ ហៃ ដែលជាម្ចាស់ភាគហ៊ុនមួយរូបនៅក្នុងការសាងសង់កប៉ាល់នេះ បានបន្តឱ្យដឹងទៀតថានេះជាលើកដំបូងហើយដែលរូបលោកចាប់ផ្តើមវិនិយោគក្នុងការងារធ្វើកប៉ាល់ដូច្នេះ។ ថ្វីត្បិតតែកម្ពុជាមិនមានសម្ភារៈទំនើបៗក្នុងការផលិតកប៉ាល់ធុនធំដូចនេះក៏ពិតមែន តែលោកជឿជាក់ថាកប៉ាល់របស់លោកនឹងស្ថិតនៅក្នុងស្តង់ដាមួយដែលអាចទទួលយកបានទាំងសម្រាប់ភ្ញៀវជាជនបរទេស ទាំងសម្រាប់ភ្ញៀវជាជនជាតិខ្មែរ។

មេគង្គខ្មែរ ផលិតឡើងដោយមានជាបន្ទប់ស្តង់ដាសណ្ឋាគារចំនួន១០០បន្ទប់ ភោជនីយដ្ឋាន café bar កន្លែងម៉ាស្សា ស្ទីម កាត់សក់ ​ កន្លែងហាត់ប្រាណ និងអាងហែលទឹកដ៏ធំ ដែលបានបំពាក់នៅលើកប៉ាល់រួចជាស្រេច។ ភ្ញៀវដែលឡើងមកកំសាន្តនៅលើកប៉ាល់នឹងមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅក្នុងសណ្ឋាគារលើទឹកដ៏ប្រណិតមួយ។ ពួកគេអាចសម្រាក បរិភោគអាហារ មើលទស្សនីយភាពរបាំប្រពៃណីខ្មែរ ស្ទីមដោយប្រើថ្មាំបុរាណខ្មែរ ថែមទាំងអាចដេកហាលថ្ងៃ និងហែលទឹកលេង បានទៀតផងនៅលើកប៉ាល់មួយនេះ។

ដោយសារតែកំពស់របស់វា មេគង្គខ្មែរអាចចល័តបានតិចតួចបំផុតព្រោះនៅពេលខែទឹកឡើង កប៉ាល់នេះមិនអាចបើកក្រោមស្ពានជ្រោយចង្វារ និងស្ពានព្រែកតាមាក់បាននោះឡើយ។ តាមគម្រោង មេគង្គខ្មែរ ធ្វើការចល័តតែរៀងរាល់ថ្ងៃសៅរ៍ពេលល្ងាច ហើយអាចចេញបានតែរយៈពេលប្រហែលជា៤ម៉ោងតែប៉ុណ្ណោះដោយសារតែទំហំរបស់វាធំពេកជាហេតុពិបាកក្នុងការស្វែងរកកន្លែងចត។

ទោះបីជាកប៉ាល់ដ៏ធំរបៀបនេះទើបត្រូវបានផលិតនៅប្រទេសខ្មែរជាលើកដំបូងក៏ពិតមែន តែលោកជឺ ហៃ អះអាងថាកប៉ាល់របស់លោកពិតជាមានសុវត្ថិភាពត្រឹមត្រូវតាមស្តង់ដា។ លោកពន្យល់ថាដែកផ្ទៃខាងក្រោមកប៉ាល់មានចំនួនពីរជាន់ ដោយជាន់ទី១មានកម្រាស់១០លី និងជាន់ទី២កម្រាស់៨លី ដូចនេះវាមិនងាយនឹងមានការធ្លុះធ្លាយនោះទេ។ នៅតាមជាន់នីមួយៗមានបំពាក់កណ្តឹងរោទ៍ ប្រដាប់បំពងសម្លេង ថែមទាំងមានជណ្តើរចំនួន២ធំៗក្រៅពីជណ្តើរយន្ត ដើម្បីការពារក្នុងករណីមានហេតុភេទចៃដន្យអ្វីមួយកើតឡើង។

មេគង្គខ្មែរមានលទ្ធភាពទទួលភ្ញៀវបានចំនួនប្រហែល៥០០នាក់នៅពេលដែលវាត្រូវបានសាងសង់ចប់រួចរាល់។ ចំពោះបន្ទប់នៅលើសណ្ឋាគារមានបីប្រភេទ មានជាលក្ខណៈបន្ទប់ធម្មតា បន្ទប់ធុនកណ្តាល និងបន្ទប់VIP ដែលតម្លៃបន្ទប់ស្ថិតនៅចន្លោះពី៥០ដុល្លាទៅ១០០ដុល្លា ដោយឡែកសម្រាប់ភ្ញៀវជាជនជាតិខ្មែរនឹងមានការបញ្ចុះតម្លៃជូនថែមទៀតផង។

ទាក់ទងនឹងបញ្ហាការបញ្ចេញកាកសំណល់ចូលទៅក្នុងទឹក លោកជឺ ហៃ ប្រាប់ថាក្រុមការងាររបស់គាត់យកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថានជាចំបង ហេតុនេះហើយរាល់កាកសំណល់ទាំងឡាយនៅលើកប៉ាល់ត្រូវបង្ហូរចូលទៅក្នុងបន្ទប់មួយនៅជាន់ក្រោមដើម្បីធ្វើការចម្រោះ៤ដំណាក់កាលសិន រួចហើយអ្វីដែលបង្ហូរចូលទៅក្នុងទឹកគឺគ្រាន់តែជាទឹកធម្មតាគ្មានកាកសំណល់រឹងឫសារធាតុពុលអ្វីដែលអាចប៉ះពាល់ដល់បរិស្ថាននោះទេ។ លោកក៏បានឱ្យដឹងទៀតថាក្រុមការងាររបស់លោកនឹងព្យាយាមធ្វើឱ្យកប៉ាល់នេះយ៉ាងហោចណាស់ក៏ស្ថិតក្នុងលំដាប់ថ្នាក់ផ្កាយ៣ដែរ។

បច្ចុប្បន្នទាំងមេជាង និងកម្មករជាង១០០នាក់កំពុងតែដុតដៃដុតជើងក្នុងការសាងសង់ មេគង្គខ្មែរ នេះ។           បើតាមប្រសាសន៍របស់លោកជឺ ហៃ មេគង្គខ្មែរ នឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១០នេះ ហើយបើអាចលោកនឹងចាប់បើកសម្ភោធប្រើប្រាស់នៅក្នុងថ្ងៃទី១០ខែ១០ឆ្នាំ២០១០នេះតែម្តង។

Written by: Dara Saoyuth

This article was also published in Khmer New Era Magazine

ការលំបាករបស់និស្សិតដែលមកបន្តការសិក្សានៅរាជធានី

ជាធម្មតា នៅក្រោយពេលប្រកាសលទ្ធផលនៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សា ទុទិយភូមិ គឺជាពេលយុវសិស្សមួយចំនួនធំដែលរស់នៅតាមបណ្តាខេត្តត្រូវធ្វើដំណើរ មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ ចំពោះអ្នកមិនធ្លាប់ឃ្លាត ឆ្ងាយពីផ្ទះសោះពីមុនមក​ ពិតជាលំបាកណាស់ដែលត្រូវបង្ខំចិត្ត​លើកដៃសំពះ​លា ឪពុកម្តាយជាទីស្រលាញ់ និង សាច់ញាតិរបស់ខ្លួន ដើម្បីមករស់នៅ និង បន្តការ សិក្សា​នៅក្នុង​មជ្ឈដ្ឋានមួយ ថ្មីដែលពួកគេមិនធ្លាប់បានជួប បានស្គាល់សោះពីមុន មក។ ខ្សែជីវិតរបស់ពួកគេគ្មានខុសអ្វីពីកប៉ាល់ដ៏ធំនៅកណ្តាលសាគរឡើយ ហើយ រូបគេប្រៀបបានទៅនឹងអ្នកបញ្ជាកប៉ាល់នោះអ៊ីចឹង។ មានន័យថារឿងរ៉ាវដែលមិន អាចព្យាករណ៍ទុកជាមុនអាចនឹងកើតឡើងគ្រប់ពេល ឯដំណោះស្រាយគឺវាអាស្រ័យ លើភាពឆ្លាតវៃនិងការតាំងចិត្តរបស់ពួកគេដើម្បីបញ្ចៀសឧបសគ្គទាំងនោះ។

ហៃ ភូសាដាន់ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ។ ដោយ សារតែការពេញចិត្តលើភ្នែកពត៌មានវិទ្យា ភូសាដាន់ បានចាក​ចេញពីខេត្ត​របស់ខ្លួន មកកាន់ទីក្រុងភ្នំពេញ ដោយក្នុងចិត្តយល់ថានៅទីនេះ មានគ្រូល្អៗ និង សំបូរការងារ ធ្វើជាងនៅខេត្ត​របស់គេ។ ដោយទើបតែមកដល់បានប្រមាណជាងពីរសប្តាហ៍ ភូសាដាន់ ប្រាប់ថា គេកំពុងតែ​មានអារម្មណ៍នឹកផ្ទះនិងគ្រួសាររបស់ខ្លួនជាខ្លាំង ហើយគេគិតថានេះគឺជាបញ្ហាចំបងដែលកំពុង​ចោទមកលើខ្លួនគេ។ ចំពោះបញ្ហា កន្លែងស្នាក់នៅ វាមិនមែនជាបញ្ហាចំបងចំពោះគេទេ ព្រោះសព្វថ្ងៃភូសាដាន់​កំពុងស្នាក់​នៅជាមួយនឹងបងប្អូន ដែលជាមនុស្សមានមេត្តាធម៌ដូចជាឪពុកម្តាយ របស់គេ​អញ្ចឹងដែរ តែគេបែរជាយល់ថាការដែលលំបាកជាងគេនោះគឺថា គេពុំសូវទាន់ស្គាល់មិត្តភក្តិច្រើន ដូច្នេះនៅពេល​ដែលគេចង់រកមនុស្សមកនិយាយ លេងជាមួយ ពិតជារឿងមួយដ៏លំបាក។

សម្រាប់ឆ្នាំសិក្សា២០០៩-២០១០ គឺជាឆ្នាំដំបូងសម្រាប់ ជិត បញ្ញាវ័ន្ត ដែលជានិស្សិត កំពុងសិក្សា មុខជំនាញ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំទី១ នៅសាលកវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បញ្ញាវ័ន្ត មានអាយុ១៨ឆ្នាំ រស់នៅក្នុងខេត្តពោធិ៍សាត់ ហើយទើបតែ មក​ដល់ទីក្រុងភ្នំពេញភ្លាមៗ បន្ទាប់ពីគេបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ។ ​ការចាក​ចេញពីស្រុកកំណើតរបស់ខ្លួន ភ្លាមៗពិតជាធ្វើឲ្យ បញ្ញាវ័ន្ត ជួបនូវបញ្ហាមួយចំនួន​ដែលជាធម្មតា​រឿងនេះនឹងកើតមានដូចគ្នា ចំពោះអ្នកផ្សេង ដែលស្ថិតក្នុងស្ថានភាពដូចជារូបគេ។ មិនខុសពី ភូសាដាន់ ប៉ុន្មានទេ ការនឹកស្រុក ជាបញ្ហាដំបូងគេដែល បញ្ញាវ័ន្ត បានលើកឡើង ព្រោះពីមុនមក គេមិនដែលឃ្លាត ឆ្ងាយពីគ្រួសាររបស់គេយ៉ាងដូច្នេះឡើយ។ បច្ចុប្បន្ន បញ្ញាវ័ន្ត កំពុងតែរស់នៅក្នុង​ផ្ទះជួលមួយក្នុងរាជធានីភ្នំពេញ។ ដោយសិ្ថតនៅក្នុងស្ថានភាពសេដ្ឋកិច្ចគ្រួសារដែល មានលក្ខណៈ​មធ្យម គេបាន​បន្តថាថ្លៃជួលផ្ទះមិនមែនជាបញ្ហាចោទណាស់ណាទេ តែវាក៏ជាកត្តាមួយដែល​ធ្វើឲ្យការចំណាយរបស់គេកើនឡើង ច្រើនជាងពេលដែល គេរស់នៅជាមួយគ្រួសារ។

ស្ថិតនៅក្នុងប្រធានបទដដែល ផល សុខភារី មកពីខេត្តសៀមរាប មានអាយុ១៧ឆ្នាំ ហើយក៏ជា​មិត្តរួមថ្នាក់របស់ ជិត បញ្ញាវ័ន្ត ផងនោះបាននិយាយប្រាប់ពីបញ្ហាដែលខ្លួន បាន​ជួបប្រទះដែរ។ សព្វថ្ងៃ សុខភារីបានស្នាក់នៅជាមួយបងប្អូន ក្នុងរាជធានីភ្នំពេញ ។ ថ្វីត្បិតតែគេ​មិនចាំបាច់​ត្រូវចំណាយលុយក្នុងការចាយវាយទៅលើផ្ទះជួល តែ សុខ ភារី នៅតែសង្កេតឃើញថា ថវិកាដែល​គេចំណាយនៅតែមានលក្ខណៈខ្ពស់ជាងកាល ដែលគេនៅស្រុក។ បញ្ហាមួយទៀតដែល​គេបាន​លើកឡើង គឺការធ្វើដំណើរមក សាលារៀន ព្រោះថាគេមិនទាន់មានមធ្យោបាយធ្វើ​ដំណើរផ្ទាល់ខ្លួន ហើយក៏ មិនសូវ ស្គាល់ផ្លូវនៅទីក្រុងឲ្យបាន​ច្រើននៅឡើយ។​

ហ៊ន គញ្ចនា ជានិស្សិតម្នាក់ទៀត ដែលបានបង្ហាញនូវផលវិបាក ដែលខ្លួនបានជួប ប្រទះ​នៅពេលមកដល់រាជធានីដំបូង។ សព្វថ្ងៃ គញ្ចនា ជានិស្សិតអាហារូបករណ៍ ផ្នែកអក្សរសាស្រ្តខ្មែរ ឆ្នាំទីពីរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខេត្តក្រចេះ ជាទីកន្លែងដែលគេរស់នៅរហូតដល់ពេល​ដែលគេត្រូវចាកចេញមកបន្តការសិក្សា ថ្នាក់ឧត្តមសិក្សា។ ដោយស្ថិតនៅក្នុងស្ថានភាពគ្រួសារ​មិនសូវជាធូរធារប៉ុន្មាន គញ្ចនា បានរៀបរាប់ថា ការដែលត្រូវចំណាយថវិការ លើការជួលផ្ទះ ​និង ចំណាយ ផ្សេងៗទៀត គឺជាបញ្ហាចោទធំបំផុតសម្រាប់នាង ព្រោះនាងត្រូវចំណាយស្ទើរតែពីរ ដង​នៃប្រាក់ដែលនាងត្រូវចំណាយ កាលដែលរស់នៅជាមួយក្រុមគ្រួសារ។

សព្វថ្ងៃនាងកំពុង​តែរស់នៅក្នុងផ្ទះជួលមួយ ជាមួយនឹងមិត្តដែលមកពីខេត្តជាមួយគ្នា ចំនួន១២នាក់​ផ្សេងទៀត។ នាងបានបន្តថា បើកុំតែបានការជួយទំនុកបំរុងខ្លះ ពីសមាគមន៍និស្សិតខេត្តក្រចេះ ហើយនិងបាន​ជាប់អាហារូបករណ៍ទៀតនោះ កុំអី នាងមិនដឹងថានឹងត្រូវបន្តការសិក្សាទៅមុខទៀត​ដោយរបៀប​ណានោះទេ។ នាងបានរំឮកដែរថាសមាគមន៍និស្សិតខេត្តក្រចេះនេះ បានជួយទំនុកបំរុងនាង​តាំងពីនាងនៅរៀនកម្រិតវិទ្យាល័យមកម្លេះ។

ពេលសួរអំពីផលវិបាកនៅពេលដែលមករស់នៅទីក្រុងភ្នំពេញដំបូង សន គឹមលាង ដែលបច្ចុប្បន្នជានិស្សិតកំពុងសិក្សាមុខវិជ្ជា ភូមិវិទ្យា ឆ្នាំទីបី ទៅហើយនោះ បាន រំលឹក ទៅដល់​អតីតកាលរបស់ខ្លួនកាលដែលគេមកដល់ទីក្រុងភ្នំពេញជាលើក ដំបូង។ គឹមលាង គឺជាអ្នករស់នៅ​ខេត្តកំពង់ធំ ហើយបានធ្វើដំណើរមកទីក្រុង បន្ទាប់ពីគេបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិ។ នាងបានប្រាប់ថា ដំបូងផលវិបាកដ៏ចំបងគឹការរស់នៅ ព្រោះនាងមិនសូវស្គាល់ទី​កន្លែងផ្សេងៗក្នុង ទីក្រុង គ្មានបងប្អូន ដូច្នេះហើយនាងត្រូវស្នាក់នៅក្នុងផ្ទះជួល ដែលមិនត្រឹមតែ​ពិបាកក្នុងការរស់នៅប៉ុន្នោះទេ ថែមទាំងត្រូវចំណាយប្រាក់ច្រើនទៀត។ ឥលូវនេះការ លំបាកក្នុង​ការរស់នៅលែងចោទជាបញ្ហាទៀតហើយព្រោះនាងទទួលបាន កន្លែងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់​សាកលវិទ្យាល័យ។

ក្រៅពីនោះបញ្ហាភាសាបរទេស និង ចំនេះដឹងខាងកុំព្យូទ័ររបស់នាង ក៏បានធ្វើឲ្យនាង​មានការលំបាកច្រើនធៀបទៅនឹងសិស្សនៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញមាន កន្លែងបង្រៀន​ភាសាបរទេសច្រើនស្អេកស្កះ ខុសស្រលះពីជនបទ ដែលយើងអាចរក រៀនបានតែនៅក្នុងទី​ប្រជុំជនធំៗតែប៉ុណ្ណោះហើយឯកសារទាក់ទងក៏មិនសូវ សំបូរទៀត។ បញ្ហាខាងចំណេះដឹងកុំព្យូទ័រ​ទៀត​រឹតតែមិនបាច់និយាយ ព្រោះវាមិនត្រូវ បានប្រើប្រាស់ទូលំទូលាយនៅទូទាំងប្រទេសឡើយ ជាពិសេសសម្រាប់អ្នកដែលនៅ តំបន់ដាច់ស្រយាលដូចជាគឹមលាង ពិតជាពិបាកណាស់ថ្វីបើនាង​ចង់រៀនក៏ពិបាករក កន្លែងរៀនដែរ។

លោក សេក សោភ័ណ្ឌ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងការផ្តល់បទសម្ភាសន៍​ទាក់ទងនឹងបញ្ហាខាងលើព្រមទាំងបានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនសម្រាប់យុវជន ដែលបានមកបន្តការសិក្សានៅរាជធានីហើយក្តី ឫ ក៏កំពុងតែត្រៀមខ្លួនមកហើយក្តី។ សព្វថ្ងៃគាត់ជាគ្រូបង្រៀន​មុខវិជ្ជា ច្បាប់និងក្រមសីលធម៌សម្រាប់អ្នកសារពត៌មាន ហើយក៏កំពុងបម្រើការ ជាប្រធានគំរោង​គាំទ្រជនជាតិដើមភាគតិចនៅអង្គការពល កម្មអន្តរជាតិផងដែរ។

លោកបានរំឮកអតីតកាលរបស់ខ្លួនថា ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា គាត់ក៏ត្រូវចាក​ចេញពីខេត្តព្រៃវែង ដែលជាទីគាត់ធ្លាប់​រស់នៅជាមួយក្រុមគ្រួសារ ហើយមកកាន់ទីក្រុងភ្នំពេញ។ ក្នុងនាមជាអ្នកមកពីខេត្ត ការរៀបរាប់ពី​ទុកលំបាក របស់គាត់មិនសូវជាខុសឆ្ងាយប៉ុន្មានពីនិស្សិត​នៅក្នុងពេលបច្ចុប្បន្ននោះទេ។ ដោយការខិតខំតស៊ូគាត់អាចយកឈ្នះបញ្ហាថវិកាសិក្សាបាន​ដោយការបង្រៀន យុវជនទីក្រុងខ្លះដែលត្រូវការក្រេបជញ្ជក់ចំណេះដឹងពីគាត់។ គាត់អាចមាន​លទ្ធភាព ក្នុងការទិញសម្ភារៈសិក្សាមិន​ចាញ់យុវជនទីក្រុងប៉ុន្មានទេ។ ប៉ុន្តែគាត់បានបន្តថា ខណៈ​ដែលគាត់កំពុងតែបោះជំហានទៅមុខ គាត់សង្កេតឃើញមិត្តរួមថ្នាក់របស់គាត់ មួយចំនួនដែលមក​ពីខេត្តផ្សេងៗ បានដើរក្នុងផ្លូវខុស ដូចពាក្យគេនិយមនិយាយថា ឈ្លក់ទឹកម៉ាស៊ីន លង់ភ្លើងពណ៌ ជាដើម។ គាត់ថាប្រហែលជាការ​សេពគប់មិត្តភក្តិក៏ ជាការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរមួយដែរសម្រាប់អ្នក​មកពីខេត្ត ដែលពេលខ្លះគេទៅ​សេព គប់ប៉ះជនខិលខូចនៅទីក្រុង ហើយជាលទ្ធផល ការសិក្សាក៏​ទទួលបានបរាជ័យ។ គាត់គិតថាប្រហែលជាការខិតខំប្រឹងប្រែង បូកជាមួយនឹងការសេពប៉ះ​មិត្តល្អហើយ ទើបអាចឲ្យគាត់​ទទួលបាននូវអ្វីដែលល្អៗក្នុងពេលបច្ចុប្បន្ននេះ។

តាមរយៈបទពិសោធជានិស្សិតមកពីបណ្តាខេត្តមួយរូបដែរនោះ លោកគ្រូ សោភ័ណ្ឌ បានផ្តាំដល់និស្សិតដែលមិនទាន់ដល់ពេលចាកចេញពីស្រុកកំណើតមកបន្តការសិក្សា នៅរាជធានី ថា ពួកគេត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ និង តាំងចិត្តឲ្យបានមុតមាំ កំណត់ឲ្យច្បាស់នូវ​គោលដៅរបស់ខ្លួន។ ធ្វើបែបនេះទើបយើងមិនខ្លាចថា ឃ្លាតឆ្ងាយ ពីផ្ទះ ចិត្តគំនិតរបស់យើងនឹង​ប្រែប្រួលទៅរកផ្លូវខុស។ ចំនុចមួយទៀតដែលគាត់ បានលើកឡើងគឺចំពោះអ្នកដែលបានមកដល់​រាជធានីហើយ មុននឹងសេពគប់មិ ត្តភក្តិ យើងត្រូវតែស្វែងយល់ពីគេឲ្យបានច្រើនជាមុនសិន ទើបអាចប្រាកដថាគេនឹង មិននាំយើងទៅរកផ្លូវអាក្រក់ប្រាសចាកពីបំណងរបស់យើងបាន។

 

Written by: Dara Saoyuth

Written date: 08/10/2009

ការប្រគុំតន្រី្តអបអរទិវានារីអន្តរជាតិ៨មីនា

យើងសង្កេតឃើញថា តម្លៃស្រ្តីនៅក្នុងប្រទេសកម្ពុជាត្រូវបានសង្គមទទួលស្គាល់កាន់ តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថែ្ង តែទោះជាយ៉ាងនេះក៏ដោយក៏ការរំលោភសិទ្ធិនារី នៅតែមិនទាន់អាចលុបបំបាត់ចោលឲ្យអស់ពីសង្គមកម្ពុជា។ អាស្រ័យហេតុនេះ ហើយទើបក្រសួងកិច្ចការនារី សហការជាមួយនឹងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទSmart Mobile បង្កើតជាកម្មវិធីប្រគុំតន្រ្តីមួយឡើងក្រោមប្រធានបទ “រួមគ្នាបង្កើនសក្តា នុពលរបស់ស្រ្តីនិងយុវវ័យដើម្បីអភិវឌ្ឍន៍សង្គមជាតិ”។

ការប្រគុំតន្ត្រីនេះធ្វើឡើង ជាកិច្ចអបអរខួបលើកទី៩៩ទិវានារីអន្តរជាតិ៨មីនា ដែលនឹងឈានចូលមកដល់ក្នុងរយៈពេល៤ថ្ងៃទៀត និងជាមធ្យោបាយបញ្ជូននូវសារ អប់រំស្រ្តីនិងយុវវ័យឲ្យខិតខំប្រឹងប្រែង តស៊ូដើម្បីក្លាយជាពលរដ្ឋល្អ។ ជាក់ស្តែងផ្ទាំង ក្រណាត់ធំៗជាច្រើនផ្ទាំងដែលមានសសេរពាក្យស្លោក “ជួយស្រ្តីគឺជួយខ្លួនឯង” ត្រូវ បានដាក់បង្ហាញជុំវិញទីលានប្រគុំតន្រ្តី។

នៅក្នុងកម្មវិធីនេះមានវត្តមានរបស់លោកជំទាវអ៊ឹង កន្ថាផាវី ដែលជារដ្ឋមន្រ្តីក្រសួង កិច្ចការនារី លោកជំទាវឱបនាយករដ្ឋមន្ត្រីម៉ែន សំអន និង លោកអគ្គនាយកក្រុម ហ៊ុនSmart Mobile ជាគណអធិបតី។ បន្ទាប់ពីមានការឡើងថ្លែងនូវចំណាប់អារម្មណ៍ របស់គណអធិបតីទាំងបីនាក់ទាក់ទងនឹងការប្រគុំតន្រ្តី ក៏ដូចជាទាក់ទងនឹងសិទ្ធិនារី ក្នុងប្រទេសកម្ពុជានាពេលប្ចុប្បន្នរួចមក ការប្រគុំតន្រ្តីក៏បានចាប់ផ្តើមឡើងនៅម៉ោង ប្រមាណជា៨យប់ រហូតដល់ប្រហែលជាម៉ោង១១អាធ្រាត្យ ដោយមានការចូលរួមពី តារាចម្រៀងនិងតារាកំប្លែងល្បីៗនៅក្នុងប្រទេសជាច្រើននាក់។

មិនត្រឹមតែនៅកន្លែងប្រគុំតន្រ្តីប៉ុណ្ណោះទេដែលសំបូរមនុស្ស នៅក្នុងបរិវេណពហុ កីឡាដ្ឋានទាំងមូលមានអ្នកលក់ដូរពេញពាស ស្តង់ផ្តល់ពត៌មាននិងលក់ស៊ីមកាត របស់Smart Mobileមាននៅសឹងតែគ្រប់ទីកន្លែងនៃបរិវេណ ព្រមទាំងមនុស្សចេញ ចូលតាមច្រកទ្វាខាងមុខនៃពហុកីឡាដ្ឋានគ្មានដាច់។ លោក គា សាវ៉ុន ជាមន្រ្តីស្នង ការដ្ឋាននគរបាលក្រុងភ្នំពេញម្នាក់ បានឲ្យដឹងថានៅរាត្រីនេះគាត់និងក្រុមការងារ របស់គាត់មានភារៈកិច្ចសម្របសម្រួលសន្តិសុខ និងចាំឃ្លាំមើលរាល់បញ្ហាអសន្តិសុខ ទាំងឡាយដែលកើតឡើងជាយថាហេតុ។

ទាក់ទងនឹងរឿងប្រារព្វទិវានារីអន្តរជាតិ៨មីនា លោកមានប្រសាសន៍ថា វាជារឿងល្អ ព្រោះអាចធ្វើឲ្យនារីយល់ដឹងពីសិទ្ធិរបស់ខ្លួន ហ៊ានចូលរួមក្នុងសកម្មភាពនានាដូចជា បុរសដែរ។ លោកបន្តទៀតថា កម្មវិធីនេះក៏អាចធ្វើឲ្យបុរសៗយល់ដឹងអំពីស្ត្រីនិងចេះ គោរពសិទ្ធិរបស់ស្រ្តីផងដែរ តែលោកសាវ៉ុន ក៏សុំសំណូមពរផងដែរចំពោះស្រ្តីទាំង អស់កុំឲ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រុលហួសហេតុពេក។ លោកបានលើកឩទាហរណ៍ ចំពោះនារីខ្លះដែលយល់ដឹងមិនសូវច្បាស់ពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន ហើយក៏បាន យកវាជាលេសគាបសង្កត់ និង ផិតក្បត់ស្វាមីទៅយកប្រុសផ្សេងទៀត ដែលជាលទ្ធ ផលគ្រួសារទាំងមូលនឹងបាត់បង់នូវសុភមង្គល។

កញ្ញា ហុង ម៉ានី ជានិស្សិតឆ្នាំទី២ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងសេដ្ឋកិច្ច បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងការប្រារព្វ​ទិវានារី អន្តរជាតិ ថាវាជារឿងល្អព្រោះនាងសង្កេតឃើញការយល់ដឹងនិង គោរពសិទ្ធិនារីមាន ការកើនឡើងច្រើនបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ នាងបន្តថា បើតាមទស្សន យល់ឃើញផ្ទាល់ខ្លួន គឺមកពីការដែលមានការអប់រំផ្សព្វផ្សាយតួយ៉ាងដូចជាការ ប្រគុំតន្រ្តីបែបនេះហើយទើបធ្វើឲ្យសារ សំខាន់ៗបានចូលទៅដល់ក្នុងខួរក្បាលយុវ ជន យុវនារីសម័យនេះ។

ម៉ានី បញ្ជាក់បន្តថា ប្រសិនបើការផ្សព្វផ្សាយត្រូវបានធ្វើឡើងតាមរយៈការចុះក្នុងទំព័រ កាសែត ឫនិយាយតាមវិទ្យុ នាងនឹងមិនជាចាប់អារម្មណ៍ខ្លាំងដូចជាការប្រគុំតន្រ្តីទេ ព្រោះការប្រគុំតន្រ្តីនាងអាចស្តាប់នូវបទចម្រៀងពីរោះៗរបស់តារាល្បីៗ ទន្ទឹមនឹងការ ទទួលបាននូវសារល្អៗពីកម្មវិធី។

ក្នុងចំណោមមនុស្សម្នាដែលកំពុងតែធ្វើដំណើរចូលមកក្នុងពហុកីឡាដ្ឋាន យុវជនមួយក្រុមមានគ្នា៣នាក់ ស្លៀកពាក់ឯកសណ្ឋានសមរម្យជាសិស្សក៏បានមក ចូលរួមក្នុងការប្រគុំតន្រ្តីនេះដែរ។ ម្នាក់ក្នុងចំណោមពួកគេបានប្រាប់នៅក្នុងកិច្ច សម្ភាសន៍ថាគេនិងមិត្តភក្តិ មកនេះមានគោលបំណងមកមើលការប្រគុំតន្រ្តីដើម្បីជា ការកំសាន្តអារម្មណ៍។ ក្នុងនាមជានិស្សិតផ្នែកច្បាប់មួយរូប លឹម ប៊ុនលី ដែលទើប នឹងចេញពីសាលារៀនហើយឆៀងចូលមកមើលការប្រគុំតន្រ្តីនេះ បាននិយាយថា វាជាការល្អដោយជ្រើសរើសយកការប្រគុំតន្រ្តីជាយុទ្ធវិធីដើម្បីបញ្ជូនសារទាក់ទងនឹង សិទ្ធិនារី ព្រោះមានតែធ្វើបែបនេះទេទើបអាចទាក់ទាញយុវជនសម័យឥលូវបាន ច្រើនក្នុងការមកចូលរួមទស្សនាផ្ទាល់ ក៏ដូចជាតាមកញ្ចក់ទូរទស្សន៍។

លឹម ប៊ុនលី បន្តទៀតថា កម្មវិធីនេះពិតជាជួយក្នុងការផ្តល់ជាកម្លាំងចិត្តដល់ស្រ្តី និង ធ្វើឲ្យពួកគេយល់ពីសិទ្ធិខ្លួនបានច្បាស់លាស់និងត្រឹមត្រូវ។ ប៊ុនលី ក៏បានសុំឲ្យបុរស ៗទាំងឈប់ប្រើអំពើហឹង្សា ធ្វើបាបទៅលើនារីៗតទៅទៀត ព្រោះនារីមិនមែនមាន សិទ្ធិតែមួយថ្ងៃនេះទេគឺរាល់ថ្ងៃដូចជាពួកយើងតែ និយាយជារួមគឺសិទ្ធិបុរសនិងនារី គឺស្មើគ្នា។ ប៊ុនលី សង្ឃឹមថាការរៀបចំការប្រគុំតន្រ្តីរបៀបនេះនឹង ត្រូវបានធ្វើឡើង នៅក្នុងឆ្នាំក្រោយៗទៀតព្រោះវាជាយុទ្ធវិធីដ៏មានប្រសិទ្ធភាពក្នុងការអប់រំ ហើយ ប៊ុនលី ព្រមទាំងមិត្តភក្តិនឹងចូលរួមជាថ្មីម្តងទៀត៕

Written by: Dara Saoyuth

Written date: 06/03/2010

សារមន្ទីរជាតិ

National Musium

View inside National Musium/Photo by: Dara Saoyuth

សារមន្ទីរជាតិ ជាទីកន្លែងមួយដែលភ្ញៀវទេសចរមិនងាយមើលរំលងឡើយ នៅពេលពួកគេធ្វើដំណើរមកទស្សនារាជធានីភ្នំពេញ។ មានភ្ញៀវទេសចរជាហូរហែ ភាគច្រើនជាជនបរទេស កំពុងដើរទៅកាន់តូបមួយធ្វើពីឈើ ប្រក់ស័ង្កសី ដែលមានទីតាំងស្ថិតនៅជាប់នឹងក្លោងទ្វារចូលសារមន្ទីរ។ មានមនុស្សម្នាក់ស្ថិតនៅក្នុងតូបនោះ ហើយភ្ញៀវខ្លះកំពុងតែដកលុយទិញសំបុត្រពីគាត់ដើម្បីចូលទៅក្នុងសារមន្ទីរ ឯខ្លះទៀតសួររកទិញសៀវភៅមគ្គុទេសរបស់សារមន្ទីរ។ បន្ទាប់មកពួកគេដើរមើលក្នុងបរិវេណសារមន្ទីរបណ្តើរ ជជែកគ្នាបណ្តើរ ខ្លះទៀតថតរូប ដោយទឹកមុខញញឹមរីករាយ ហើយពិតពេញចិត្តនឹងចំណាយប្រាក់ដើម្បីទិញសំបុត្រចូលទស្សនា។

ភ្ញៀវដែលបានចូលទស្សនាតែងស្ញើចសរសើរផ្សេងៗពីគ្នាអំពីសារមន្ទីរនេះ ហើយខ្លះទៀតថែមទាំងបានបន្តអូសទាញអ្នកដែលពួកគេស្គាល់ឲ្យមកទស្សនាដែរ ហេតុនេះហើយទើបធ្វើឲ្យសារមន្ទីរនេះមានភ្ញៀវចេញចូលព្រឹកល្ងាចគ្មានអាក់។

បើតាមសម្តីរបស់អ្នកស្រី ថា ដាលី ជាមគ្គទេសក៍ប្រចាំនៅសារមន្ទីរនេះ បានឲ្យដឹងថា បើគិតទាំងភ្ញៀវជាតិ ទាំង​ភ្ញៀវអន្តរជាតិ ដែលចូលមកទស្សនានៅទីនេះមានចំនួនប្រហែលពី៥០០ទៅ៧០០នាក់ក្នុងមួយថ្ងៃ។ ដោយសារសារមន្ទីរនេះ​បើកឲ្យចូលទស្សនារៀងរាល់ថ្ងៃ ដូច្នេះហើយវាបង្កលក្ខណៈងាយស្រួលឲ្យអ្នកដែលឈប់សម្រាកតែថ្ងៃចុងសប្តាហ៍ មានឲកាសបានចូលទស្សនាផងដែរ។

ក្រៅពីភ្ញៀវទេសចរ យើងក៏សង្កេតឃើញពេលខ្លះមានសិស្ស និស្សិត ជាពិសេសនិស្សិតសិក្សាលើផ្នែកស្ថាបត្យកម្ម អក្សសាស្រ្ត ប្រវត្តិសាស្រ្ត ជាដើម បានចូលក្នុងសារមន្ទីរនេះដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៅលើជំនាញរបស់ខ្លួន។

អ្នកស្រី ដាលី បន្តទៀតថា ភ្ញៀវចូលមកទីនេះ ៨០ភាគរយ ជាជនបរទេស ហើយប្រហែល២០ភាគរយទៀតជាជនជាតិខ្មែរ ប៉ុន្តែអ្វីសំខាន់នោះគឺពួកគេគ្រប់គ្នាតែងតែត្រលប់ទៅផ្ទះវិញដោយពាំនាំទៅជាមួយនូវ ការពេញចិត្ត និង អារម្មណ៍ស្រស់ថ្លាបន្ទាប់ពីចំណាយពេលវេលានៅក្នុងសារមន្ទីរជាតិរួចមក។ ភ្ញៀវទាំងអស់ពិតជាមិនមានភាពធុញទ្រាន់ឫហត់នឿយក្នុងការទស្សនាទេ ព្រោះលើសពីការទស្សនាវត្ថុសិល្បៈ ក្នុងសារមន្ទីរនេះក៏មានអាងចិញ្ចឹមត្រី ដូច្នេះភ្ញៀវអាចលំហែចិត្តជាមួយត្រីស្អាតៗជាច្រើនប្រភេទ ដែលនឹងមកចោមរោមពីមុខគាត់ពេលគាត់បាចចំណីឲ្យពួកវា។

Harumi Yamada បានប្រាប់ថានេះជាលើកទីមួយហើយ ចំពោះគាត់ក្នុងការចូលមកទស្សនាសារមន្ទីរនេះ។ ស្ត្រីវ័យកណ្តាលជនជាតិជប៉ុនម្នាក់នេះ ធ្លាប់បានធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសជាច្រើនដូចជា ថៃ និង អេស៊ីបជាដើម ហើយគាត់ក៏ធ្លាប់បានចូលទស្សនាសារមន្ទីររបស់ប្រទេសទាំងនោះផងដែរ តែគាត់ចាប់អារម្មណ៍សារមន្ទីរជាតិរបស់កម្ពុជាជាងគេ។

“រូបចម្លាក់របស់ខ្មែរពិតជាគួរឲ្យចាប់អារម្មណ៍មែន” នេះជាប្រសាសន៍របស់Harumi Yamada។ គាត់បានពន្យល់ពីមូលហេតុដែលរូបចម្លាក់ទាំងនោះធ្វើឲ្យគាត់ចាប់អារម្មណ៍ថា រូបស្ទើរតែទាំងអស់ដែលបានដាក់តាំងបង្ហាញ គឺជារូបទាក់ទងនឹងសាសនានិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរសម័យដើម។ មិនត្រឹមតែប៉ុណ្ណោះ រូបទាំងនេះត្រូវបានគេរចនាឡើងក្នុងបែបបទយ៉ាងស្រស់ស្អាត ហើយមានលក្ខណៈខុសប្លែកគ្នាពីរូបមួយទៅរូបមួយទៀត ឧទាហរណ៍ដូចជារូបព្រះពុទ្ធជាដើម គឺមានលក្ខណៈមិនដូចគ្នាឡើយពីមួយទៅមួយ។ ទាំងនេះហើយជាលក្ខណៈខុសប្លែកពីរូបចម្លាក់របស់ប្រទេសដទៃ ដែលអ្នកសាងសង់ព្យាយាមធ្វើឲ្យរូបនីមួយៗមានរូបរាង និង សណ្ឋានដូចៗគ្នា។

គាត់សរសើរថាខ្មែរ ទោះជាបានចម្លងយកអរិយធម៌ខ្លះពីឥណ្ឌាក៏ពិតមែន តែពួកគេចេះកែច្នៃឲ្យវាក្លាយទៅជារបស់ខ្លួនយ៉ាងប៉ិនប្រសប់ ជាក់ស្តែងដូចជារូបចម្លាក់ទាំងនេះ ដែលយើងគ្រាន់តែក្រលេកមើលក៏អាចដឹងភ្លាមថាជារបស់ជនជាតិខ្មែរ។

អ្នកស្រី Linda Glerup ជាជនជាតិដាណាម៉ាក កំពុងតែឈរពិនិត្យមើលរូបចម្លាក់ ព្រះបាទជ័យវរ្ម័នទី៧ ជាមួយប្តីរបស់គាត់ដែលជាអ្នកបុរាណវត្ថុវិទ្យាមួយរូបផងដែរ។ អ្នកស្រីបញ្ជាក់ថា របៀបនៃការរៀបចំដាក់តាំងវត្ថុសិល្បៈនៅក្នុងសារមន្ទីរនេះ គ្មានអ្វីខុសប្លែកពីរបៀបដែលសារមន្ទីររបស់ប្រទេសផ្សេងៗបានធ្វើនោះទេ តែគាត់ពិតជារីករាយនឹងទស្សនាវត្ថុសិល្បៈទាំងនេះ។

គាត់ប្រាប់ថា គាត់នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីទៅទស្សនាប្រាង្គប្រាសាទបុរាណខ្មែរនៅទីនោះ ហើយហេតុដែលគាត់មកទស្សនាសារមន្ទីរនេះ គឺគាត់សង្ឃឹមថានឹងស្វែងយល់បានខ្លះពី វប្បធម៌ ជាពិសេសគឺប្រវត្តិ និង អត្ថន័យរបស់រូបចម្លាក់នីមួយៗ។ គាត់ថាការមកទស្សនាសារមន្ទីរនេះ ជាយាន្តអាចនឹងជួយឲ្យគាត់យល់បានច្រើនទាក់ទងនឹងប្រាសាទនិងរូបចម្លាក់របស់ខ្មែរ នៅពេលដែលគាត់ទៅទស្សនាបន្ថែមទៀតនៅក្នុងទឹកដីខេត្តសៀមរាប។

បើតាមប្រសាសន៍របស់អ្នកស្រី ថា ដាលី សព្វថ្ងៃនេះមានវត្ថុសិល្បៈជាង២០០០ប្រភេទដែលត្រូវបានដាក់តាំងបង្ហាញដល់ភ្ញៀវទេសចរ តែយើងនៅមានវត្ថុសិល្បៈជាច្រើនទៀតដែលខ្លះត្រូវបានរក្សាទុកក្នុងឃ្លាំងរបស់សារមន្ទីរ ឯខ្លះទៀតកំពុងត្រូវបានអ្នកជំនាញធ្វើការជួសជុលឲ្យល្អឡើងវិញ។ គាត់សង្ឃឹមថា សារមន្ទីរនឹងអាចដាក់បង្ហាញវត្ថុសិល្បៈថ្មីៗជាច្រើនបន្ថែមទៀតក្នុងពេលខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកាន់តែច្រើនឡើងថែមទៀត។

Written by: Dara Saoyuth

Written Date: 04/12/2009

ស្នាដៃថ្មីចូលរួមអបអរខួបទី៥៧៥កំណើតរាជធានីភ្នំពេញ

មានទីតាំងស្ថិតនៅលើទីទួលមួយនៃរមនីយដ្ឋានវត្តភ្នំ អគារមួយដ៏ធំ ដែលខ្លោងទ្វារចូលមានរចនា ទៅដោយក្បាច់ចម្លាក់ខ្មែរយ៉ាងប្រណិត កំពុងតែបើកទ្វារចាំទទួលភ្ញៀវចូលទៅខាងក្នុង។ នារីម្នាក់ ស្ថិតក្នុងទឹកមុខស្រស់ញញឹម កំពុងអង្គុយនៅនឹងតុមួយជាប់នឹងខ្លោងទ្វារចូល គឺជាអ្នកចាំផ្តល់ពត៌​មាននិង លក់សំបុត្រសម្រាប់ភ្ញៀវដែលមានបំណងចង់ចូលទស្សនា ខាងក្នុងអគារ។ តាមពិតអគារ​មួយនេះជាអគារ សារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈវត្តភ្នំ ហើយទីនេះត្រូវបានប្រើប្រាស់ជាទីកន្លែង​ផលិត និងដាក់តាំងវត្ថុសិល្បៈធ្វើដោយសមាគមន៍មិត្តវិចិត្រករខ្មែរ។

ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យខួបលើកទី៥៧៥នៃការកកើតរាជធានីភ្នំពេញ ដែលប្រព្រឹត្ត ធ្វើ​ឡើងនៅចុងខែធ្នូឆ្នាំ២០០៩ សារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈវត្តភ្នំ បានរៀបចំដាក់តាំងបង្ហាញនូវ​ស្នាដៃវិចិត្រកម្មដ៏ប្រណិតមួយប្រភេទទៀតគឺ រូបសូន និង រូបគំនូររៀបរាប់ប្រវត្តិនៃការចាប់កំណើត​ឡើងនៃរាជធានីភ្នំពេញ។ សមិទ្ធផលទាំងនេះត្រូវបានចាប់ផ្តើមដាក់ឲ្យទស្សនា បើទោះបីជាវាមិន​ទាន់បានសម្រេច១០០{0a5c1eeb84ccc7c2d601964b33dd4fc73dc6a68f91616e3e53041e90b1033ab3}ក្តី។

លោក អ៊ុត រឿន ដែលជាប្រធានសមាគមន៍មិត្តវិចិត្រករខ្មែរ និងជាអ្នកផ្តួចផ្តើមបង្កើតវិចិត្រកម្មថ្មី​នេះ បានបង្ហាញពីមូលហេតុពីរយ៉ាងដែលនាំឲ្យលោកធ្វើវាឡើង។ ទីមួយគឺលោកចង់ឲ្យប្រជាជន​ខ្មែរនិងជនបរទេសស្គាល់ច្បាស់ពីប្រវត្តិនៃការកកើត រាជធានីភ្នំពេញ និង ម្យ៉ាងទៀតចង់ឲ្យកូនខ្មែរ​ដឹងថារាជធានីភ្នំពេញមានអាយុកាល៥៧៥ឆ្នាំហើយ។

តាមរយៈរូបគំនូរ និង រូបសូន របស់គាត់ លោកអ៊ុត រឿនបានបង្ហាញពីការកកើតភ្នំពេញ ដោយចាប់​ផ្តើមពីឈុតដែលលោកយាយពេញ ប្រទះឃើញដើមគគីរមួយដើមអណ្តែតតាមទឹកក្បែរមាត់ទន្លេ​ពេលគាត់កំពុងដើរលំហែរ ក្បែរនោះ រហូតដល់ឈុតដែលរៀបរាប់ពីការសាងសង់រាជធានីថ្មី​ដោយព្រះបាទពញ្ញាយ៉ាត។ រូបគំនូរ និង រូបសូន ទាំងនោះត្រូវបានដាក់ក្នុងទូកញ្ចក់យ៉ាងវែងដោយ​មានខណ្ឌជាថ្នាក់ៗ ដោយក្នុងនោះមួយថ្នាក់សម្គាល់មួយឈុត ហើយក្នុងមួយឈុតៗមានការដាក់​បញ្ចូលគ្នារវាងរូបគំនូរនិងរូបសូន ដែលធ្វើឲ្យឈុតនីមួយៗមើលទៅមានសភាពរស់រវើកមែនទែន​។

វិចិត្រករខ្មែរមួយរូបនេះបានឲ្យដឹងថា គម្រោងបង្កើតនូវរូបគំនូរ និងរូបសូនទាក់ទងនឹងការកកើត​ឡើងនៃរាជធានីភ្នំពេញនេះ ដំណើរការអស់រយៈពេល៦ខែហើយ ហើយលោកកំណត់ថានឹងធ្វើឲ្យ​ហើយសព្វគ្រប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១០ខាងមុខនេះ។

លោកបន្តទៀតថា ក្នុងការបង្កើតនូវវិចិត្រកម្មថ្មីនេះ លោកបានចំណាយពេលវេលា និង ប្រាក់កាស​ផ្ទាល់ខ្លួនអស់យ៉ាងច្រើន ដោយពុំមាន ស្ថាប័នរដ្ឋាភិបាល ឫ អង្គការក្រៅរដ្ឋាភិបាលណាមួយជួយ​ដល់គាត់ឡើយ។

លោក អ៊ុត រឿន ប្រាប់ថាវិចិត្រកម្មថ្មីនេះពិតជាមានលក្ខណៈលំបាកបន្តិច ព្រោះក្រៅពីការគូរនិង​សូនជួបការលំបាកហើយនោះ  លោកត្រូវធ្វើដំណើររហូតទៅដល់ប្រទេសថៃទៀតដើម្បីរកទិញ​ជ័រនិងទឹកថ្នាំ សម្រាប់យកមកសូននិងគូរ ដែលជ័រនិងទឹកថ្នាំនោះមានតម្លៃថ្លៃហើយគ្មានលក់នៅ​ប្រទេសយើងទេ តែលោកអះអាងថាវត្ថុទាំងនោះមានគុណភាពល្អនិងត្រូវទឹកមិនរលាយ ហើយ​យើង​អាចរក្សាវាទុកបានយូរឆ្នាំ។

ស្ថិតក្នុងវ័យ​៦៦​ឆ្នាំ លោក អ៊ុត រឿន ជាវិចិត្រករខ្មែរមួយរូបដែលស្រលាញ់សិល្បៈគំនូរ សូនរូប និង បានសាងស្នាដៃជាច្រើនរាប់មិនអស់។ លោកជាអ្នកផ្តួចផ្តើមបង្កើតនូវសមាគមន៍មិត្តវិចិត្រករនេះ​ឡើង ហើយព្រមទាំងបានជួយបណ្តុះបណ្តាលយុវជនខ្មែរជាច្រើនក្នុងវិស័យនេះចាប់តាំងពីឆ្នាំ ២០០០មក ក្នុងបុព្វហេតុចង់ចែករំលែកនូវចំណេះដឹងរបស់គាត់ដល់កូនចៅខ្មែរជំនាន់ក្រោយ។

នៅក្នុងសារមន្ទីរនេះផងដែរ អ្នកទស្សនាក៏នឹងបានឃើញនូវផ្ទាំងទស្សនីយភាពជាច្រើនផ្សេងទៀត ដូចជាទិដ្ឋភាពពេលខ្មែរក្រហមចូលដល់ក្រុងភ្នំពេញ ការជម្លៀសប្រជាជនចេញពីក្រុង ការកាប់​សម្លាប់និងធ្វើទារុណកម្មរបស់ពួកខ្មែរក្រហមទៅលើប្រជាពលរដ្ឋខ្មែរ ការបង្កើតរណសិរ្ស២ធ្នូ ស្ថានភាពពេលរំដោះប្រទេសនៅថ្ងៃ៧មករា និង ការអភិវឌ្ឍន៍ផ្សេងៗទៀតរបស់រាជធានីភ្នំពេញ​តាមសម័យកាលនីមួយៗ។ ជីវភាពនិងការរស់នៅរបស់ប្រជាជនខ្មែរកាលពីសម័យដើមក៏ត្រូវបានលើកយកមកបង្ហាញ តាមរយៈរូបគំនូរនិងរូបសូនជាច្រើនផ្សេងទៀតផងដែរ។

ជង្រុកនៃឯកសារនិងវត្ថុសិល្បៈដែលបង្កើតឡើងដោយលោក អ៊ុត រឿន រួមជាមួយនឹងវិចិត្រករនៅ​ក្នុងសមាគមមិត្តវិចិត្រករជាច្រើននាក់ទៀត ភាគច្រើនត្រូវបានរក្សាទុកនៅជាន់ទី១ ព្រោះវាមានទី​តាំងទូលាយអាចដាក់នូវវត្ថុសិល្បៈដែលមានទំហំធំៗបាន។ អ្វីដែលទាក់ទាញអារម្មណ៍អ្នកចូល​ទស្សនាភាគច្រើននោះ គឺជារូបគំនូរជាច្រើនសន្លឹកដែលគូរដោយលោក អ៊ុត រឿនផ្ទាល់ ព្រោះរូប​ទាំងនោះ ឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់គាត់និងគ្រួសារតាំងពីពេលដែលប៉ុលពតចូលកាន់ កាប់​រាជធានីភ្នំពេញរហូតដល់ពេលរំដោះ។ គាត់ ភរិយា និង កូន ក៏ជាតួអង្គក្នុងរូបគំនូរដែរពេលខ្លះ ហើយរូបទាំងនោះត្រូវបានដាក់តាំងក្នុងផ្នែកមួយផ្សេងទៀតនៃអគារជាន់ទី១។

ជាចុងក្រោយ លោកអ៊ុត រឿន មានប្រសាសន៍ថាលោកចង់ឲ្យប្រជាជនខ្មែរអញ្ជើញចូលរួម​ទស្សនាក្នុងសារមន្ទីរនេះ ឲ្យបានច្រើន ព្រោះវាគឺជាការចូលរួមចំណែគអភិរក្សវប្បធម៌ខ្មែរផងដែរ។ គាត់បន្តថា នៅពេលដែលពួកគាត់ចូលមកដល់ទីនេះ ពួកគាត់ប្រាកដជាយល់ដឹងបានច្រើនបន្ថែម​ទៀតអំពីទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ហើយការចូលរួមពីពួកគាត់ក៏ជាកត្តាក្នុង​ការជួយជំរុញឲ្យសារមន្ទីរនេះមានដំណើរការទៅ មុខជាស្ថិតស្ថេរ និងជាការជួយលើកទឹកចិត្តដល់​វិចិត្រករទាំងឡាយដែលកំពុងតែធ្វើការក្នុងសារមន្ទីរនេះឲ្យ ខិតខំទ្វេឡើងទៀត។

Written by: Dara Saoyuth

Written Date: 08/01/2010

The First Cambodian Car Maker

Mr. Nhean Phaloek Show His Third Car

“Your driving command is not correct, please check the driving system again.” This is the sound coming from a little car parked in front of a room storing car repairing tools when  the wrong key is inserted. This car is a bit smaller comparing to other ordinary cars, but it is well designed with the support of advanced technology.

The car,made by an ordinary Cambodian, has only two entrance doors and two seats for

a couple, a driver and a passenger.

NheanPhaloek, the car owner and maker, said that he started making his own cars since 2003, and this is his third car.

“In 2003, I got successful in making my first car that attracted many people,” he said.  “My first car has no air

conditioner, no roof, and it can operate by using motorbike’s machine with only 100CC power,” he added.

Mr. Phaloek achieved his second car in 2004, and this one was a bit updated from the first car.

He explained that he used the machine with 660CC power for his car, and he also equipped with air conditioner and a roof.

Since 2004, we didn’t see any achievement from him until in 2009, the third car appeared. By spending five years searching for something new for his car, at last, he really did a good job. In this new car, he used a lot of modern technology that made it very different and better than the previous two cars.

His third car has no roof, and it can work by using a machine with capacity of 600CC. This car has no CD player or Tape recorder, but has a loud speaker working with Sony Ericsson Mobile Phone.

A lot of people put their interest in his marvelous achievement, and news media both local and international started to contact him for interviewing.

“My car and my feeling have linked together,” this is the phrase that he used to explain the point that made his third car really different from his first and second ones. “I said that my feeling have connection with my car because only me who can control it,” he added.

He gave an example by pointing his hand to his car; surprisingly one of the car entrance door opened. Then, he pointed again to the other door and suddenly that door open automatically too. “Nobody can open my car door except me, because my car only listen to my feeling,” he explained.

This is a great achievement for him since nobody in Cambodia can make their own car before. Mr. Phaloek is the first people who have an idea of making such a kind of this car and achieved it by doing alone without any help from any experts.

Mr. Phaloek was born in Phnom Penh, and when being asked about education, he replied that he could study until grade one in 1975 (grade 11 in current educational system ).

He said that he never learned about how to make a car, but he used to be a motorbiketechnician between 1986 and 1987. He explained that his success came from his desire and encouragement from his family. His oldest daughter also helped him in designing these three cars’ models.

Even he already got successful in making three different models of his cars, this success does not satisfy him. He said that he is planning to invent his fourth car which will include some more special modern technology.

“I want to make another car in the future, and I will include some features that didn’t exist in the first three cars,” he said. “For my plan, I want my fourth car  more related with me. That car will open the door automatically when I want to get on, and when I sit on the seat, the steering wheel will appear and the engine will automatically start. When I want to leave, the steering wheel disappear, the engine will stop working, and the door will open for me to get out.”

“I strongly believe that the fourth model of my car will succeed,” he said at last.

Written by: Dara Saoyuth

Written Date: 12/12/2009