Accessing to Clean and Safe water in Cambodia by saoyuth
Cue: ទឹកជាប្រភពដ៏សំខាន់សម្រាប់ជីវិត។ យ៉ាងណាមិញ ប្រជាពល រដ្ឋកម្ពុជា នៅតាម ទីជនបទ ប្រមាណ តែជាង៤២ភាគរយប៉ុណ្ណោះ ដែលអាចទទួលបានទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់ នេះបើតាមរបាយការណ៍ជំរឿនរបស់ក្រសួងផែនការកាលពីឆ្នាំ២០០៨។ ក្រៅពីនោះ ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទនៅតែបន្តប្រើប្រាស់ប្រភពទឹកដែលខ្វះអនាម័យនិង ទឹកដែលមានសារធាតុអាសេនិចដែលភាគច្រើនត្រូវបានគេរកឃើញនៅក្នុងទឹកអណ្តូង។ តារា សៅយុត្តិ ធ្វើសេចក្តីរាយការណ៍៖
Intro: សម្រាប់អ្នកដែលរស់នៅតាមទីក្រុង ឫទីប្រជុំជន ពួកគាត់មានលទ្ធភាពទទួលបានទឹកស្អាត ប្រើប្រាស់ ខណៈពេលដែល ប្រជាជនភាគច្រើននៅតាមទីជនបទនៅតែបន្តប្រើប្រាស់ទឹកដែលបានមកពីប្រភពផ្សេងៗរួមមាន អណ្តូង ទន្លេ និង ទឹកភ្លៀង ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនមួយចំនួននៅតែបន្តបរិភោគទឹកឆៅ រឺទឹកដែលគ្មានអនាម័យ ជាហេតុនាំអោយ ពួកគាត់ងាយកើតមាននូវជំងឺរាគរូស អាសន្នរោគ និង ជំងឺដទៃទៀត។
Track 01: លោក ម៉ៅ សារាយ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកនៅតាមទីជនបទ បានលើកឡើងថាប្រជាជននៅតាមជនបទភាគច្រើន យល់ដឹងពីការប្រើប្រាស់ទឹកស្អាតនៅមានកម្រិត។
Clip 01: ប្រជាពលរដ្ជយើងនៅមានការយល់ដឹងទាប នៅឡើយ ថាតើទឹកស្អាតវាយ៉ាង ម៉េច ហូបទឹកស្អាតទៅវាផ្តល់សុខភាពល្អយ៉ាងម៉េច ហូបទឹកមិនស្អាតទៅវាប៉ះពាល់យ៉ាងម៉េច គាត់នៅមានការយល់ដឺងតិចតួច អាហ្នឹងវាជាបញ្ហាសំខាន់ដែលយើងត្រូវដោះស្រាយ ។
Track 02: កន្លងមក រាជរដ្ឋាភិបាល ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល បានធ្វើការអប់រំទៅដល់ប្រជាពលរដ្ឋ ទាក់ទងនឹងការប្រើប្រាស់ទឹកស្អាតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ អង្គការមួយចំនួនដូចជា IDE, RDI, និងUnicef ក៏បានផលិតនូវឧបករណ៏ ចំរោះទឹកស្អាតដើម្បីចែកចាយនិងលក់ជូនដល់ប្រជាជនកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ទូលំទូលាយជាងមុន។
Track ៣: តាមការបញ្ជាក់របស់លោក លុយ ចន្ទ្រា ប្រធានផ្នែកលក់ឧបករណ៍ចម្រោះទឹកស្អាតរូបទន្សាយ របស់អង្គការIDEបានឱ្យដឹងថាធុងចម្រោះទឹករបស់អង្គការលោកអាចចម្រោះមេរោគរហូតដល់៩៩.៩៩ភាគរយ ដោយសារតែវាធ្វើឡើងពីដីឥដ្ឋដុត និងមានលាបសារធាតុជាតិប្រាក់សម្រាប់ច្រោះយកមេរោគតូចៗ។
Track ៤: ទោះបីជាយ៉ាងនេះក្តីប្រជាជនមួយចំនួននៅតែមិនទាន់បានប្រើប្រាស់ឧបករណ៍ចម្រោះទឹកស្អាត ហើយនៅតែបន្តទទូលទានទឹកដោយមិនបានដាំពុះនៅឡើយ ដោយមូលហេតុត្រូវបានលោក លុយ ចន្ទ្រា លើកឡើងយ៉ាងដូច្នេះថាៈ
Clip ២: ក៏ប៉ុន្តែភាគធំ ដែលយើងដឹងប្រជាពលរដ្ឋយើងគាត់នៅមានការរឹងទទឹង ដូចថាគាត់ញ៉ាំតែទឹកភ្លៀងមួយជីវិតគាត់ហើយមិនដែលកើតអី តែធាតុពិតគាត់មិនដឹងថាមានអ្វីកើតឡើងនៅក្នុងពោះ របស់គាត់នោះទេ។ ទឹកស្អាត ដែលអាចញ៉ាំបានមានសុវត្ថិភាពគឺជាទឹកដែលដាំ និងទឺកដែលចម្រោះ។
Track ៥: ជាមួយគ្នានោះដែរបញ្ហាទឹកដែលមានជាតិអាសេនិច ក៏ជាបញ្ហាចម្បងមួយសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ ក៏ព្រោះតែពួកគាត់ជឿជាក់ថាការប្រើប្រាស់ទឹក ក្នុងដីមានសុវត្ថិភាព។
Track ៦: គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០០១ សារធាតុអាសេនិចត្រូវបានគេរកឃើញថាមាន នៅក្នុងប្រទេសកម្ពុជា។ អាសេនិច ជាសារធាតុគីមីម្យ៉ាងកើតឡើងពីធម្មជាតិ ហើយវាស្ថិតក្នុង ទឹក ដី ខ្យល់ ថ្ម រុក្ខជាតិ និង សត្វ។ នៅពេលដែលសារធាតុអាសេនិចចូលទៅក្នុងខ្លួនមនុស្សចាប់ពីរយៈពេល ៣ ទៅ១០ ឆ្នាំ នោះពួកគាត់មានអាការៈដូចជា ជំងឺសើស្បែកនៅលើដងខ្លួន បាតដៃ បាតជើង ឈឺពោះ ក្អួតចង្អោរ រាគ ជំងឺស្ពឹកដៃជើង រោគខ្វិន មួយចំនួនអាចទៅជាខ្វាក់ភ្នែក ហើយវាអាចនឹងវិវត្តទៅជា ជំងឺមហារីកផ្សេងៗ។
Track ៧: តាមការសិក្សារបស់ក្រសួងអភិវឌ្ឍជនបទ និង អង្គការUNICEF ទៅលើ អណ្តូងទឹកចំនួន១៦០០០ នៅតាមបណ្តាខេត្តជុំវិញទន្លេមេគង្គ និងទន្លេបាសាក់បានរកឃើញថា មានខេត្តចំនួន៧ដែលមានសារជាតិអាសេនិច ក្នុងនោះរួមមាន ខេត្តកណ្តាល ព្រៃវែង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង បៃលិន និងក្រចេះ។
Track ៨: ចេញពីកំពង់ចំលងសំបួរឆ្ពោះមកកាន់ភូមិ ព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ជាកន្លែងមួយដែលមានប្រជាជនប្រមាណជា២០០ គ្រួសាររងគ្រោះដោយសារសារជាតិអាសេនិច។ ពួកគាត់បានបរិភោគទឹកដោយមិនដឹងថាមានវត្តមានសារជាតិអាសេនិចអស់រយះ ពេលជាង ១០ឆ្នាំមកហើយ។
Track ៩: ឆៃលី សុខា មានបងប្រុស២នាក់បានស្លាប់កាលពីឆ្នាំ២០០៦ដោយសារជម្ងឺមហារីក ដែលបង្កមកពីសារធាតុអាសេនិច។ សព្វថ្ងៃនាងនិងសមាជិកគ្រួសារចំនួន៣នាក់ទៀត កំពុងរស់នៅដោយមានជម្ងឺសើស្បែក ដោយសារតែសារធាតុអាសេនិចដែលមាននៅក្នុងខ្លួនរបស់ពួកគាត់។
Clip ៣: មានអារម្មណ៏ថា ស្តាយខ្លួនមិនគួរណាផឹកទឹកហ្នឹង ព្រោះកាលហ្នឹងគេថាទឹកហ្នឹងអនាមយ័ ហើយយើងអត់ដឹង យើងចេះតែផឹកទៅ ដល់ពេលទើបតែដឹងឥឡូវ វាកើតរួចហើយ វាហួសពេលហើយ។
Track ១០: បច្ចុប្បន្ននេះ គ្រួសាររបស់ឆៃលី សុខា បានឈប់បរិភោគទឹកអណ្តូង ហើយងាកមកប្រើទឹកទន្លេជំនួសវិញ។
Track ១១: ឆាង វឿន អាយុ៤០ឆ្នាំ ក៏បានបាត់បង់ឪពុក និង បងប្រុសម្នាក់កាលពីឆ្នាំ ២០១០ កន្លងទៅ ដោយសារតែពួកគាត់ទាំងពីរ បានកើតនូវជំងឹមហារីកជើងដែលបណ្តាលមក ពីផឹកទឹកដែលមានសារធាតុអាសេនិច។ គាត់បាននិយាយថា ឪពុក និងបងប្រុសគាត់ត្រូវបានកាត់ជើងចោលទាំងពីរដើម្បីទប់ស្កាត់ជំងឺមហារីកនោះ ប៉ុន្តែពួកគាត់មិនអាច ជាសះស្បើយបានឡើយ។ បច្ចុប្បន្នមានសមាជិក៤នាក់នៅក្នុងគ្រួសាររបស់គាត់ ដែលកំពុង ផ្ទុកនូវសារធាតុអាសេនិចនៅក្នុងខ្លួន។
Track ១២: ដោយសារតែអាសេនិច ជាសារធាតុគីមីដែលមិនអាចសម្លាប់បានដោយគ្រាន់តែដាំទឹកឱ្យពុះនោះ ប្រព័ន្ធចម្រោះសារជាតិអាសេនិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា។ លោកអ៊ុយ ដាវីន អ្នកសម្របសម្រួលខាងការស្រាវជ្រាវនិងអភិវឌ្ឍន៍នៃវិទ្យាស្ថាន បច្ចេកវិជ្ជាកម្ពុជាបានរៀបរាប់អំពីអត្ថប្រយោជន៍របស់ប្រព័ន្ធនេះយ៉ាងដូច្នេះថាៈ
Clip ០៤: ប្រព័ន្ធរបស់យើងក្រៅពីចម្រោះទឹកក្រៅពីជាតិអាសេនិច វាអាចចម្រោះបានម៉ង់ការណែស ហ្លុយអររ៉ាយ និងដកមេរោគទៀតដើម្បីធ្វើឱ្យទឹករបស់យើងវាស្ថិតនៅក្នុង ស្តង់ដាររបស់អង្គការសុខភាពពិភពលោក។
Track ១៣: ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងខេត្តព្រៃវែងនិងស្រុកកៀនស្វាយអស់រយៈពេលពីរឆ្នាំមកហើយ ហើយលោកអ៊ុយ ដាវីន សង្កេតឃើញថាប្រព័ន្ធនេះទទួលបានជោគជ័យក្នុងការចម្រោះសារធាតុអាសេនិចបាន១០០{0a5c1eeb84ccc7c2d601964b33dd4fc73dc6a68f91616e3e53041e90b1033ab3}។
Track ១៤: បើទោះបីជាយ៉ាងនេះក្តីប្រព័ន្ធនេះមិនត្រូវបានតំឡើងនៅគ្រប់តំបន់ដែលរងផលប៉ះពាល់ដោយសារធាតុអាសេនិចនៅឡើយទេ។ បើតាមប្រសាសន៍របស់លោក អ៊ុយ ដាវីន ប្រព័ន្ធចម្រោះមួយត្រូវចំណាយថវិកាពី២៥០០ដុល្លាសហរដ្ឋអាមេរិច ដល់៤០០០ដុល្លាសហរដ្ឋអាមេរិចហើយខាងវិទ្យាស្ថានមិនមាន ថវិកាផ្ទាល់ខ្លួនសម្រាប់គម្រោងនេះទេ ហេតុនេះវិទ្យាស្ថាន អនុវត្តទៅតាមកញ្ជប់ថវិកាដែលមាន។
Clip ៥: ខ្ញុំមានលុយមួយភូមិ ខ្ញុំធ្វើមួយភូមិ ខ្ញុំធ្វើម្តងមួយម្តងមួយអ្វីដែលខ្ញុំអាចធ្វើបាន ព្រោះអីបញ្ហាអាសេនិចនៅក្នុងប្រទេសកម្ពុជា មនុស្សភាគច្រើនបានតែនិយាយ ប៉ុន្តែការជួយដល់ប្រជាជន គេមិនជួយទេ គេជួយបានត្រឹមចំណេះដឹង ក៏ប៉ុន្តែប្រជាជនអត់ទឹកនៅតែផឹកទឹកអណ្តូងដដែល ដូច្នេះការប៉ះពាល់មកលើសុខភាពនៅតែមាន។
Track ១៥: លោកអ៊ុយ ដាវីន លើកឡើងថាយើងត្រូវតែប្រញាប់ដោះស្រាយបញ្ហាអាសេនិកនេះ ហើយលោកបន្តទៀតថាដើម្បីឱ្យប្រព័ន្ធមានស្ថិរភាពលោកមិនអាចផ្តល់ទឹកដែលចម្រោះរួចដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋទេ។
Clip ៦: យើងត្រូវលក់វា តែលក់ក្នុងតម្លៃមួយដែលប្រជាជនអាចទទួលយកបាន ដូចជាទឹកផឹកពី២០ទៅ៣០លីត្រ យើងលក់ក្នុងតម្លៃ១០០រៀល ដោយ៥០សម្រាប់ជួសជុលប្រព័ន្ធ និង៥០ទៀតសម្រាប់អ្នកគ្រប់គ្រងប្រព័ន្ធ ដូច្នេះយើងធ្វើឱ្យប្រព័ន្ធដំណើរការដោយមិនមានបញ្ហា។
Track ១៦: តាមប្រសាសន៍របស់លោកម៉ៅសារាយ ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការធ្វើយ៉ាងណាផ្តល់ទឹកស្អាតទៅដល់ប្រជាជននៅតាមទីជនបទឱ្យបាន៥០{0a5c1eeb84ccc7c2d601964b33dd4fc73dc6a68f91616e3e53041e90b1033ab3}នៅឆ្នាំ២០១៥ខាងមុខនេះ និងសម្រេចឱ្យបាន១០០{0a5c1eeb84ccc7c2d601964b33dd4fc73dc6a68f91616e3e53041e90b1033ab3}នៅក្នុងឆ្នាំ២០២៥។
By: Dara Saoyuth & Vorn Makara Cue by Vorn Makara & Present by Dara Saoyuth 12/01/2010Related Articles
- Accessing to Clean and Safe water in Cambodia (http://saoyuth.wordpress.com)