ការយល់ឃើញតាមរយៈការរចនាក្រាហ្វិក
ភាសាជាមូលដ្ឋានសម្រាប់អត្តសញ្ញាណ វប្បធម៌ ដូច្នេះហើយវាសំខាន់ណាស់សម្រាប់មនុស្សក្នុងការរក្សានូវភាសារបស់ពួកគេឱ្យនៅរស់រាន្តមានជីវិត។
មុទ្ទវិទ្យា កំណត់រូបរាងនៃភាសានិងធ្វើឱ្យពាក្យដែលបានសរសេរចេញមកត្រូវបានគេមើលឃើញ។
អក្សរខ្មែរគឺជាប្រព័ន្ធសរសេរដំបូងគេបង្អស់ដែលត្រូវបានប្រើប្រាស់នៅក្នុងអាស៊ីអាគ្នេយ៍។ ខ្មែរក្រហមបានបំផ្លាញនូវប្រពៃណីក៏ដូចជាការលេចឡើងនូវវប្បធម៌ទំនើប។ ជាលទ្ធផលគឺកម្ពុជាមានការខ្វះខាតនូវអ្នកជំនាញ សម្ភារៈ និងសៀវភៅសិក្សា។ ការកត់ត្រាដ៏ច្បាស់លាស់មួយស្តីអំពីអនុសញ្ញានិង ក្បួន ច្បាប់មួយចំនួន អាចឱ្យយើងប្រើប្រាស់សម្រាប់ជាគោលការណ៍ណែនាំសម្រា ប់អ្នករចនាក្រាហ្វិកសម័យបច្ចុប្បន្នក្នុងការធ្វើការជាមួយនឹងពុម្ពអក្សរខ្មែរដែលបានបាត់បង់។
ពុម្ពអក្សរខ្មែរ គឺជាពុម្ពអក្សរផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថាមានការសរសេររួម បញ្ចូលគ្នារវាងភាសារផ្សេងៗគ្នាដូចជាខ្មែរ ចិន កូរ៉េ ឡាទីន។ល។
ភាគច្រើននៅក្នុងការបោះពុម្ពផ្សាយ ការស៊ីញ៉េ និងក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ត្រូវបានសរសេរ ជាពុម្ពអក្សរចម្រុះគ្នា។ ការរួមបញ្ចូលគ្នាយ៉ាងចុះ សម្រុងរវាងអក្សរផ្សេងៗគ្នានេះមិនត្រឹមតែបង្កើត ឱ្យមានបញ្ហាផ្នែកបច្ចេកទេសតែប៉ុណ្ណោះទេ ថែម ទាំងជាឧបសគ្គមួយសម្រាប់អ្នករចនាក្រាហ្វិកផងដែរ ដែលពួកគេនៅតែមិនទាន់អាចស្វែងរកឫក៏ អាចទទួលស្គាល់ទាំងស្រុងអំពីការរួមបញ្ចូលគ្នានេះ។
ចាប់តាំងពីមានការដា ក់ឱ្យប្រើប្រាស់ប្រព័ន្ធខ្មែរUnicode យើងមានលទ្ធភាពក្នុងការបោះពុម្ពនិងប្រើប្រាស់អក្សរខ្មែរនៅលើប្រព័ន្ធInternetបានកាន់តែងាយស្រួល។ សព្វថ្ងៃនេះប្រភេទតួអក្សរខ្មែរជាច្រើនដែលមានគុណភាពយ៉ាងល្អ ត្រូវបានគេបញ្ចេញឱ្យប្រើប្រាស់។ ទោះបីជាយ៉ាង នេះក្តី នៅក្នុងការប្រៀបធៀបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃការរចនាអក្សរឡាទីន យើងសង្កេតឃើញថាពុម្ពអក្សរខ្មែរជាលក្ខណៈឌីជីថលនៅតែមិនត្រូវបានរកឃើញក្នុងន័យកែលម្អនិងធ្វើឱ្យមានច្រើនបែបខុសៗគ្នា។
១. ការស្រាវជ្រាវ
ជំហ៊ានដ៏សំខាន់មួយដើម្បីសរសេរ ធ្វើគំនូរព្រាង និងរចនាអក្សរ ខ្មែរ គឺធ្វើការរក ឱ្យឃើញនូវប្រវត្តរបស់អក្សរ និងការប្រើប្រាស់របស់វាពីំមួយជំនាន់ ទៅមួយជំនាន់។ ការឱ្យតម្លៃទៅលើអតីតកាល ជួយយើងឱ្យអាចយល់ដឹងពីចម្លើយនិងប្រតិកម្មទៅនឹងការសម្រេចចិត្តក្នុងពេលបច្ចុប្បន្ន។ អ្នកជំនាញខាងប្រវត្តតួអក្សរនិងអ្នកជំនាញខាងសរសេរ អក្សរដៃ គឺជាប្រភពដ៏សំខាន់ក្នុងការធ្វើការពាក់ព័ន្ធជាមួយនឹងអក្សរ ក្នុងគោលបំណងដើម្បីរក្សានូវគតិបណ្ឌិត ការបញ្ហាញពីអត្តសញ្ញាណតាមរយៈអ្វីដែលអាចមើលឃើញ។
២. ការប្រមូលផ្តុំ
ការប្រមូលផ្តុំឧទាហរណ៍ជាច្រើនទាក់ទងនឹងប្រភេទអក្សរដែលត្រូវបានប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ជួយយើងឱ្យយល់ដឹងកាន់តែច្បាស់ពីពុម្ពអក្សរខ្មែរ និងលើកទឹកចិត្តក្នុងកិច្ចពិភាក្សាតាមន័យរចនាក្រាហ្វិក។ជាឧទាហរណ៍ ការសរសេរអក្សរដៃចាប់ផ្តើម បាត់បង់បន្តិចម្តងៗពីលើដងផ្លូវដូច្នេះការថត រូបពីស្លាកយីហោផ្សេងៗដែលសរសេរដោយដៃ គឺជាឱកាសចុងក្រោយក្នុងការថែរក្សានូវប្រភេទពុម្ពអក្សរផ្សេងៗគ្នា ក៏ដូចជាទុកសម្រាប់ ជាឯកសារផងដែរ។
៣. ការធ្វើពិសោធន៍
គំរោងនេះមានគោលបំណងលើកទឹកចិត្ត ដល់អ្នករចនាក្រាហ្វិក ដើម្បីធ្វើការស្រាវជ្រាវ ប្រមូលផ្តុំក្បួនច្បាប់ផ្នែកអក្សរដ៏សម្បូរបែប និងធ្វើការដកពិសោធន៍ជាមួយតួអក្សរនិងពុម្ពអក្សរផ្សេងៗ ដើម្បីសម្រេចបាននូវការរចនាថ្មីដែលមានប្រសិទ្ធភាព។ ឧបសគ្គចម្បងនោះគឺការស្វែងរកតុល្យភាពរវាងកំណែប្រែថ្មី និងការថែរក្សានូវការរួមបញ្ចូលគ្នារវាងអក្សរនីមួយៗ។
Read English Version by CLICKING HERE