Tag - reading habit

Culture of reading is worth sharing

In this week issue of LIFT magazine, I wrote a column about situation of library in the Kingdom in related to reading culture of Cambodian.Recently, under supervision from their teacher, year I students in batch 10 at DMC have been to Kampong Cham province to meet with hundreds of children telling important of reading and encouraging them to read by providing some reading materials.

Dareth Rosaline, one of the DMC year I, has written a reflection piece to describe activities she and her classmates did during the community field trip.

Since the original post is in Khmer, so it takes time to translate into English. I will publish another version of this post in English after finishing translation. Cheers,

នៅក្នុង​សង្គម​កម្ពុជា​ វប្បធម៌នៃការអាន ត្រូវបានគេមើលឃើញថានៅមានកម្រិតទាប​នៅឡើយបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ ដោយមើលឃើញពីចំណុចខ្វះ​ខាតយ៉ាងនេះ និងដើម្បីចូលរួមលើកតម្កើងវប្បធម៌នៃការអានដល់កុមារា និងកុមារី និស្សិតមួយក្រុមនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកប្រពន្ធ័ផ្សព្វ​ផ្សាយ និង​សារគមនាគមន៏បានបង្កើតនូវសកម្មភាពជួយសហគមន៏ ដោយមានការសហការ​ជាមួយនឹងលោកគ្រូ សំបូរ ​មាណ្ណារា​​​ ​ដែលជាអ្នកមាន​បទពិសោធច្រើន​ឆ្នាំក្នុងកិច្ចការជួយ សហគមន៏។​ គម្រោងសកម្មភាពដែលពួកយើងបានបង្កើត​ឡើងនៅពេលនេះគឺសម្រាប់កុមារ៉ា កុមារីនៅស្រុកនគរក្នុង ខេត្តកំពង់ចាម ដោយ​យើង​បាន​ជ្រើសរើសយកបរិវេណក្នុង​វត្តនគរក្នុងធ្វើជាទីតាំង និងមានការចូលរួម​ពីកុមារ​ប្រហែលជា១៦០ទៅ២០០នាក់។ លើសពីនោះ យើងក៏ទទួលបានការចូលរួម​ពីសំណាក់អាណាព្យាបាល ក៏ដូចជាមេ​ភូមិ​ផ្ទាល់ផងដែរ។

Community activities

Community activities

សកម្មភាពចាប់ផ្តើមឡើងដោយ និស្សិតទាំងអស់ត្រូវបានបែងចែកជាក្រុម ដោយមួយក្រុមៗត្រូវចែករំលែកនូវចំនេះដឹងដល់កុមារ​ចំនួនប្រហែលពី​១៥​ទៅ​២០​នាក់។​​​បន្ទាប់ពីការចែលរំលែកចំនេះដឹងដល់កុមារ យើងក៏មានការ​សួរសំនួរ​ចម្លើយ​យក​រង្វាន់​ ក៏ដូចជាសកម្មភាពផ្សេងៗទៀតជាច្រើនដើម្បីផ្តល់ការសប្បាយដល់ពួកគេ។​​​​    នៅចុងបញ្ចប់នៃសកម្មភាពទីមួយ ក្រុមពួកយើង និងកុមារា កុមារីទាំង​អស់គ្នាបាននាំគ្នាសំអាតសហគមន៏​រួមគ្នាដោយម្នាក់ៗ​បានរើស ​សម្រាម ហើយនិង​ប្រមូល​​កាក​សំណល់ផ្សេងៗដាក់ក្នុងថង់ធំៗ រួចយកវាទៅដុតចោល។

ក្រោយមក សកម្មភាពទីពីរក៏បានចាប់ផ្តើមឡើង ដោយពួកយើងទាំងអស់គ្នា​បានបន្ត​ដំណើរទៅកាន់សហគមន៍មួយទៀតក្នុងស្រុកតំបែរ​ខេត្តកំពង់ចាម។ លើកនេះយើងត្រូវអនុវត្តសកម្មភាពជាមួយនឹង​កុមារ​ដែលមានអាយុចាប់ពី៨ឆ្នាំ​ទៅ​១៦​ឆ្នាំ។ មិនមានលក្ខណៈខុសពីទីតាំងទីមួយប៉ុន្មានទេ ព្រោះថានៅទីនេះយើងក៏មានការ លើកយកនូវរឿងនិទានល្អ​ៗមកអាន​និងបង្ហាញដល់កុមារទាំងអស់ ដើម្បីឱ្យពួកគេ​ចាប់ផ្តើមមាន​គំនិត​ស្រលាញ់និងចូល​ចិត្តអាន​សៀវភៅ ។​ការច្រៀងចម្រៀងផ្សេងៗ ក៏ដូចជាការសម្តែងរឿងជាលក្ខណៈអប់រំ ក៏ត្រូវបានធ្វើឡើងបន្ទាប់ពីមានការនិទាន​រឿងឱ្យពួកគេស្តាប់។​ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យពួកគេមានគំនិតស្រលាញ់​ការ​អាន​សៀវភៅ និស្សិតទាំងអស់ក៏​មានជានំចំណី និង​របស់​របរសិស្សាបន្តិចបន្ទួច​សម្រាប់ក្មេងដែលបានចូលរួម។​ ភាពសប្បាយរីករាយ និងស្នាមញញឹមដាក់គ្នាទៅវិញ​ទៅមកយ៉ាងស្និតស្នាល ក៏បានកើតមានឡើងទាំងសម្រាប់អ្នករៀបចំកម្មវិធី ទាំងសម្រាប់អ្នកចូលរួមផងដែរ។

នៅម៉ោងប្រហែលជា៦ល្ងាច រាល់សកម្មភាពនៃការចែករំលែកទាំងអស់ត្រូវបានបញ្ចប់ ដោយបន្សល់ទុកឱ្យអ្នករៀបចំកម្មវិធីម្នាក់ៗ នូវការពេញចិត្តចំពោះសកម្មភាពដែលខ្លួន​បានធ្វើ ដោយហេតុថាវាជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ទោះជាតិចក្តី​ច្រើនក្តី។

​​បន្ទាប់ពីធ្វើសកម្មភាពស្ទើរពេញមួយថ្ងៃរួចមក ពួកយើងទាំងអស់គ្នានិង​លោក​សាស្រ្តា​ចារ្យ​មាន​​ការ​អស់កំលាំង​គ្រប់ៗគ្នា​ប៉ុន្តែ​ពួក​យើង​​ទាំងអស់គ្នាមិនទាន់អាចសំរាកបានទេ​ព្រោះយើងនូវមានកាតព្វកិច្ច​ចុង​ក្រោយ​​សំរាប់​ថ្ងៃនោះគឺការចំអិនអាហារ​ពេលល្ងាច​តាម​ក្រុម​។​ដោយសារតែ​ពួកយើងទាំងអស់គ្នា​បានត្រៀមរួចជា​ស្រេចនូវមុខម្ហូប​និង​គ្រឿងផ្សំនៃម្ហូបទាំងនោះ ពួកយើង បានចាត់ចែងធ្វើម្ហូប​យ៉ាងរហ័ស​រហួនតាមក្រុម​នីមួយៗ​។​

សកម្មភាពក្នុងពេលចំអិនអាហារត្រូវធ្វើឡើងដោយលាយឡំនឹងការសើចសប្បាយរីករាយពីសមាជិកនៃក្រុមនីមួយៗ បានបង្ហាញនូវការចុះសម្រុង​និងការចេះជួយគ្នាទៅវិញ​ទៅមក​ដើម្បីសម្រេចនូវ​គោលបំណងរួមមួយ បើទោះបីជាពួកយើងកំពុងហត់​នឿយ​យ៉ាង​ណា​ក៏ដោយ។​

Dinner

Dinner

រយះពេលមួយម៉ោងបានមកដល់ក្រុមនីមួយៗក៏បានធ្វើរួចរាល់នូវមុខម្ហូបដែលពួកគេ បានរៀបចំ។​ក្រុមនីមួយៗបានយកម្ហូបរបស់ពួកគេមក​ដាក់ជុំគ្នារួចអធិប្បាយ​បង្ហាញ​ពី​ម្ហូប​​​តាមក្រុមទៅកាន់សមាជិកនៃក្រុមដទៃទៀត។​ក្រោយពីបញ្ចប់នូវការអធិប្បាយ​មក​ពេល​វេលាដែលពួកយើងទាំងអស់គ្នាទន្ទឹងរង់ចាំបានមកដល់។ ​មុខម្ហូបជាច្រើន​បាន​តម្រៀប​​គ្នា​នៅចំពីមុខពួកយើង។​ដោយភាពអស់កម្លាំងនិងនឿយហត់ ពួកយើងបាន​ញុំា​អាហារ​ទាំងអស់នោះគ្មានសល់ក្នុងរយពេលដ៍ខ្លី។​សំណើចនិងភាពសប្បាយ​រីករាយ​របស់ពួកយើងទាំងអស់គ្នាក៍បានលេច​ឡើងក្នុងពេលកំពុងញុំា​អាហារជុំគ្នា​ផងដែរ។​ក្រោយពេលបញ្ចប់ការញុំាអាហារវាគឺជាពេលដែលពួកយើងទាំងអស់អាចសម្រាកដើម្បីយកកំលាំងសំរាប់សកម្មភាពនៅថ្ងៃស្អែក។​ដោយសារតែការអស់កម្លាំងតាំងពីថ្ងៃ​សមាជិក​ពួក​យើងខ្លះបានលង់លក់យ៉ាងស្កប់ស្កល់ តែអ្នកខ្លះទៀតបានអង្គុយ​និយាយ​គ្នា​​និងលេង​ល្បែងសប្បាយៗ​ជុំគ្នាស្របពេលដែលពួកគេកំពុង​រង់ចាំចូលបន្ទប់​ទឹកដើម្បីងូតទឹកសំអាតខ្លួន។​​រហូតដល់ពេលអាធ្រាត​បន្តិច​ពួក​យើងរៀបចំរួចរាល់អស់​ហើយក៍នាំគ្នាចូល​គេងទាំងអស់គ្នាតែម្តង។​ពេលវេលាគេងរបស់ពួកយើង​គឺពិតជាខ្លីមែនទែន​​បើប្រៀប​ធៀបទៅនឹងពេលធ្វើសកម្មភាព ព្រោះពួកយើង​ត្រូវក្រោក​ពីព្រលឹមរៀបចំខ្លួន​និងញុំា​អាហារពេលព្រឹកអោយ​​បានមុន​ម៉ោង៨ព្រឹក។​បន្ទាប់មកពួកយើងបានជួបជុំគ្នានិយាយអំពីអ្វីដែលយើងទាំងអស់គ្នាទទួលបានក្នុង

កំឡុងពេលដែលពួកយើងធ្វើក្នុងសហគមន៍​រួចពួក​យើង​បានបន្ត​ដំណើរទៅធ្វើ​សកម្មភាព​ចុង​ក្រោយគឺការចាប់ក្តាមនៅវាលស្រែ។​ក្រោយពេលការចាប់ក្តាមបាន បញ្ចប់ពួកយើងក៍បានរួសរាន់​ធ្វើដំណើរ​ត្រលប់មក​ទី​ក្រុង​ភ្នំពេញវិញ​។

ក្នុងដំណើរត្រលប់​មកវិញភាពរីករាយ​នៅតែមានហើយការអស់កំលាំងក៍នៅតែសល់​ទើបនាំ​អោយមាន​អ្នកខ្លះគេងលក់នៅក្នុងឡានស្របពេលដែល​អ្នកខ្លះទៀតកំពុង​ច្រៀងដើម្បីបង្កើតបរិយាកាសរីករាយក្នុងឡាន។​​ក្រោយចំណាយពេលប្រហែលបួនម៉ោងក្នុង​ការធ្វើ​ដំណើរពួកយើង​បានមកដល់​ភ្នំពេញ​វិញ​​ហើយក៍បានបំបែកគ្នាទៅផ្ទះរៀងៗ​ខ្លួនជាមួយ​និង​ទឹកមុខញញឹម​ស្រស់ស្រាយ។

ក្រោយពីបានបញ្ចប់នូវសកម្មភាពជួយសហគមន៍របស់ពួកយើង ខ្ញុំអាចយល់បានថាវាគឺជាពេលវេលាដែលមានតម្លៃនិងមានសារសំខាន់បំផុតសំរាប់ខ្ញុំផ្ទាល់ សំរាប់​សហគនម៍ ​​និងសំរាប់សង្គមផងដែរ។​វាគឺជាពេលវេលាមួយ​ដែលអាច​អោ​យ​ខ្ញុំ​បាន​ចែក​​រំលែកនូវចំនេះដឹងដែលខ្ញុំដឹង​និង​ភាព​សប្បាយរីករាយអោយទៅដល់​កុមារាកុមារីតូចៗ​រស់នៅជនបទដាច់ស្រយ៉ាល។​មិនតែប៉ុណ្ណោះក្នុងកំឡុង​ពេលនោះ​ដែរ វាអាចអោយខ្ញុំស្វែងយល់ពីតម្រូវការ​ជីវិតនិងការរស់នៅរបស់​ប្រជាជនក្នុងសហ​គមន៍​នោះ​​ផង​ដែរ។​ចំនុចដែលសំខាន់មួយ​ទៀតនោះគឺអាច​ធ្វើ​​​អោយខ្ញុំដឹងពីការធ្វើអ្វី​ដោយ​ឯករាជ្យ ​​ការចេះ​ជួយទៅវិញទៅមក​ ​និងការសហការគ្នា​យ៉ាង​ល្អដើម្បីសំរេច​នូ​វគោល​ការ​រួម​មួយជា​មួយ​​​គ្នា​។សកម្មភាពចុះសហគមន៍នេះ​គឺ​ជាពេលវេលាដែលខ្ញុំមិន​អាចបំភ្លេចបាន ​និង​ចង់បន្តធ្វើវាជាបន្តបន្ទាប់នៅពេលអនាគត។

សកម្មភាពនោះវាមិនត្រឹមតែមានតម្លៃសម្រាប់ខ្ញុំនោះទេ តែវាក៍មានតំលៃសំរាប់​សហគមន៍​នោះផ្ទាល់ផងដែរ ព្រោះថាវាអាចធ្វើអោយមានភាព​កាន់តែជិតស្និត​រវាង​ប្រជាជន រស់នៅក្នុងសហគមន៍ដាច់ស្រយ៉ាល​និងប្រជាជនទីក្រុង​។ក្រៅពីនោះពួកគេ​ទាំងអស់គ្នាក៍អាចទទួលបាននូវពត៌មានផ្សេងៗអំពីទីក្រុង​និងអាច​បង្ហាញប្រាប់ពួក​យើងវិញ​នូវ​តម្រូវការ​របស់​ពួកគេដល់យើងទាំងអស់គ្នាផងដែរ។

លើសពីនោះទៅទៀតសង្គមក៍នឹងអាចទទួលបាននូវការអភិវឌ្ឍន៍ដោយសារសកម្មភាពរបស់ពួកយើងដែរ ​ព្រោះថាសង្គមបានទទួលនូវការយកចិត្ត​ទុកដាក់ពីសំណាក់​យុវជនខ្មែរដែលជាទំពាំងស្នងឬស្សី។​ពួកយើងអាចបង្ហាញ​អោយសង្គមដឹងពី​ផលិត​ផល​​ដែលប្រជាជនមាន​និង​តម្រូវការរបស់ប្រជាជន​​ក្នុងសហគមន៍នោះ ដូច្នេះសង្គម​នឹង ចាត់វិធាន​ការជាមួយនិង​សហគមន៍យ៉ាងល្អ។​វាក៍ជាវិធីដែលផ្សាភ្ជាប់ទំនាក់ទំនង​រវាងសង្គមនិង​សហគមន៍តាមតំបន់ដាច់​ស្រយ៉ាលឱ្យកាន់តែ​មានភាពជិតស្និត មិនមានគម្លាតឆ្ងាយដាច់ពីគ្នាពេកនោះដែរ។

Related articles
23/06/2011
English text by: Dara Saoyuth
Khmer text by: Dareth Rosaline